វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចចរចាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងលឿន បើទោះបីជាមានការគំរាមកំហែង ដល់ការពង្រីកសង្រ្គាម ក្រោយការផ្ទុះអាវុធដាក់គ្នា ជាថ្មី ក៏ដោយ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចចរចាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងលឿន បើទោះបីជាមានការគំរាមកំហែង ដល់ការពង្រីកសង្រ្គាម ក្រោយការផ្ទុះអាវុធដាក់គ្នា ជាថ្មី ក៏ដោយ។
ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីសារព័ត៌មានរដ្ឋ អ៊ីរ៉ង់ រាយការណ៍ថា ទីក្រុងតេហេរ៉ង់ បានផ្អាកការសន្ទនា ជាមួយអ្នកសម្រុះសម្រួលអាមេរិក ក្នុងការតវ៉ាចំពោះការពង្រីកការវាយលុក របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ បានគំរាមកំហែងម្តងទៀត នូវការវាយប្រហារ លើតំបន់ជាយក្រុងភាគខាងត្បូង នៃ រដ្ឋធានី បេរូត របស់ប្រទេសលីបង់។
ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ចុះបញ្ចូល អ៊ីស្រាអែល និង ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ឱ្យបន្ថយភាពតានតឹង ខណៈដែលស្ថានទូតប្រទេសលីបង់ ប្រចាំនៅអាមេរិក បាននិយាយថា ក្រុមសកម្មប្រយុទ្ធ Hezbollah បានទទួលយកសំណើ របស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារគ្នា ទៅវិញទៅមក ។
លោក ដូណាល់ ត្រាំ បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បញ្ជាក់បន្ថែមថា «កិច្ចពិភាក្សាកំពុងបន្ត ក្នុងល្បឿនយ៉ាងលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ។
បើតាម CNA, សប្តាហ៍នៃការចរចា ដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ , ការគំរាមកំហែង និងការវាយប្រហារតាមអាកាសបានបរាជ័យ ក្នុងការបញ្ចប់សង្គ្រាម ឬ បើកច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់ សម្រាប់ឈូងសមុទ្រពែក្ស៕
ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត
