បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ហាមមន្ត្រី អ៊ីស្រាអែល លេចមុខក្នុងពិព័រណ៍អាវុធអន្តរជាតិនៅ ប៉ារីស 

បារាំង ហាមមន្ត្រី អ៊ីស្រាអែល លេចមុខក្នុងពិព័រណ៍អាវុធអន្តរជាតិនៅ ប៉ារីស 

ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានហាមប្រាមមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងបណ្តាក្រុមហ៊ុន​មកពីប្រទេសជាប់ដៃធ្វើសង្គ្រាមមួយនេះ មិនឲ្យចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍អាវុធ Eurosatory នៅទីក្រុងប៉ារីសនោះទេ ។
 
បើតាម Arabnews, ការណ៍ដែលបារាំងរារាំង អ្នកមុខអ្នកការអ៊ីស្រាអែលមិនឲ្យចូលរួមក្នុងការតាំងពិព័រណ៍អាវុធដែលគ្រោងរៀបចំ ចាប់ពីថ្ងៃទី១៥ ​ដល់ ថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ គឺអាចបណ្តាលមកពីបញ្ហាសង្រ្គាមនៅតំបន់ហ្គាហ្សា ។
 
ក្រសួងការពារជាតិបារាំងបញ្ជាក់ថា សហគ្រាសយោធា ជាង ២,៦០០ ក្រុមហ៊ុន គ្រោងនឹងចូលរួមនៅក្នុងការតាំងបង្ហាញសព្វាវុធកម្រិតអន្តរជាតិមួយនេះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអ៊ីស្រាអែលនឹងកំណត់ចំពោះការបង្ហាញឧបករណ៍ និង សម្ភារៈយោធា ដែលទាក់ទងនឹងការការពារដែនអាកាស ព្រមទាំង ប្រព័ន្ធខែលការពារមីស៊ីល ។
  
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយថា «នេះគឺជាការសម្រេចចិត្ត ដ៏គួរឱ្យអាម៉ាស់មួយ ដោយបែងចែករវាងនយោបាយ និងពាណិជ្ជកម្ម»។
 
ទំនាក់ទំនងរវាងអ៊ីស្រាអែល និងបារាំង កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយទីក្រុងប៉ារីស បានរិះគន់ការប្រព្រឹត្ត របស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមនៅហ្គាហ្សា និង ប្រទេស លីបង់ ព្រមទាំង ករណីអ៊ីស្រាអែល ចាប់ដៃសហរដ្ឋអាមេរិក ក្នុងការធ្វើសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ នៅដើមឆ្នាំនេះ ។
 
រដ្ឋាភិបាលស្តាំនិយម របស់អ៊ីស្រាអែល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu​ បានតវ៉ាចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីឆ្នាំមុន ក្នុងការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនផងដែរ ៕
  
ប្រភព ៖ Arabnews , ប្រែសម្រួល ៖ សារ៉ាត
 

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា