តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃ ពុធ បានអះអាងថា មកទល់ពេលនេះ ការចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាមួយសហរដ្ឋអាមេរិក នៅពុំទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅឡើយទេ ។

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃ ពុធ បានអះអាងថា មកទល់ពេលនេះ ការចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាមួយសហរដ្ឋអាមេរិក នៅពុំទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅឡើយទេ ។
ទន្ទឹមគ្នា ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ខ្សែទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅតែបើកចំហជានិច្ច តែលោកព្រមានថា បើសិនអ៊ីស្រាអែលហ៊ានវាយប្រហាររដ្ឋធានីបេរូត របស់លីបង់ នោះជម្លោះទ្រង់ទ្រាយធំ នឹងកើតឡើងសាជាថ្មី ។
ទោះបីជាអ៊ីរ៉ង់និយាយថា ការចរចាគ្មានវឌ្ឍនភាពក៏ដោយ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជិតឈានដល់ហើយ ពោលគឺវាអាចកើតឡើងនៅចុងសប្តាហ៍នេះ ។
មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា រូបលោកលឺថា ការចរចាកំពុងដំណើរការទៅយ៉ាងល្អ ហើយការចរចានោះ អាចនឹងទទួលបានលទ្ធផលនៅចុងសប្តាហ៍នេះ ។
ការអះអាងចុងក្រោយនេះរបស់លោក Trump ត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងបិទបញ្ចប់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានដុតកម្លោចតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមក ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
