វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានពីហានិភ័យ ពិតប្រាកដនៃសង្រ្គាមអ៊ុយក្រែន ដែលកំពុងកើនឡើងទៅរកទ្រង់ទ្រាយធំ វិញ នៅពេលដែលយោធាអ៊ុយក្រែន កាន់តែមានភាពប៉ិនប្រសប់ ក្នុងការវាយលុកចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី។
លោក Rubio ប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃអង្គារថា «អ៊ុយក្រែនកាន់តែមានប្រសិទ្ធភាព ក្នុងការវាយប្រហារ រយៈចម្ងាយឆ្ងាយចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី» ។
លោក Marco Rubio អះអាងថា «វាជារឿងមួយដែលរំឭកយើងអំពីមូលហេតុ ដែលជារឿងសំខាន់បំផុតក្នុងការព្យាយាមធ្វើឱ្យសង្រ្គាមនេះបញ្ចប់ តាមដែលយើងអាចធ្វើបាន ពីព្រោះ ហានិភ័យនៃការកើនឡើងគឺពិតប្រាកដ ពោលគឺខ្លាំងក្លា ជាងកាលពី ពីរឆ្នាំមុន ទៅទៀត»។


























