បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងថា រូបលោកនឹងបើកចំហ ក្នុងការជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។
 
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ យ៉ាងដូច្នេះថា ខ្ញុំមិនចង់ជួបគាត់ទេ ប៉ុន្តែប្រសិនបើខ្ញុំអាចជួបគាត់មែន នោះខ្ញុំនឹងមានកិត្តិយសណាស់ដែលបានជួបគាត់ ។
 
ខ្ញុំពិតជាចង់ឃើញ ពួកយើងធ្វើកិច្ចព្រមព្រៀង ហើយប្រសិនបើពួកយើងមានកិច្ចព្រមព្រៀង នោះវាអាចទៅរួច ដែលខ្ញុំនឹងជួបគាត់… ខ្ញុំនឹងយល់ព្រមចំពោះរឿងនេះ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សដែលគាត់ចូលចិត្តទេ ។
 
នៅពេលត្រូវបានសួរនាំថាតើកិច្ចប្រជុំបែបនេះ អាចកើតឡើងនៅសហរដ្ឋអាមេរិកដែរឬទេ ? លោក Trump បានឆ្លើយតបយ៉ាងខ្លីថា ខ្ញុំមិនបានស្នើឱ្យធ្វើបែបនេះទេ ប៉ុន្តែមនុស្សមួយចំនួនគាំទ្រការធ្វើបែបនេះ ។
 
ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានអះអាងកាលពីថ្ងៃ អង្គារ ដែរថា លោកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅមានជីវិត ហើយកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងដំណើរការ ។
 
គួរកត់សម្គាល់ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានចាប់កក្រើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ៕
 
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា