បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ជាថ្មីនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ឬបិទផ្លូវក្នុងការសន្ទនាកម្រិតការទូតជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុបនោះឡើយ ។

Advertisement

ការអះអាងបែបនេះរបស់លោក Putin ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ក្នុងឱកាសនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ ហៅកាត់ថា SPIEF ។

ទាក់ទិនបញ្ហាសង្គ្រាមអ៊ុយក្រែន លោក Putin បានលើកឡើងថា អឺរ៉ុបមិនអាចដើរតួជា “អ្នកសម្របសម្រួលអព្យាក្រឹត” ក្នុងរឿងជម្លោះនេះបានទេ ដោយសារតែអឺរ៉ុបកំពុងផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដោយផ្ទាល់ទៅឱ្យភាគីម្ខាងទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនមានន័យថា រុស្ស៊ីបដិសេធការប្រាស្រ័យទាក់ទង ឬច្រានចោលការពិភាក្សាជាមួយអឺរ៉ុបនោះទេ ។

ក្រៅពីសង្គ្រាមអ៊ុយក្រែន លោក Putin មានវ័យ៧៣ឆ្នាំរូបនេះ ក៏បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីជាអ្នកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅអឺរ៉ុប ។

លោកបានបកស្រាយថា តាមពិតទៅ គឺភាគីអឺរ៉ុបខ្លួនឯងទៅវិញទេ ដែលបដិសេធមិនព្រមទិញថាមពលពីរុស្ស៊ី ដោយរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងដួលរលំដោយសារតែការធ្វើបែបនេះ ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុប បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់ចាប់តាំងពី ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ មកម្ល៉េះ ហើយបានឈានដល់ចំណុចបាក់បែកទាំងស្រុងនៅក្នុង ឆ្នាំ២០១៤ និង ឆ្នាំ២០២២ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា