បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចង់ចាប់ដៃ អូម៉ង់ គ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា

អ៊ីរ៉ង់ ចង់ចាប់ដៃ អូម៉ង់ គ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសអ៊ីរ៉ង់ នឹងចាប់ដៃសហការជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា ស្របតាមច្បាប់អន្តរជាតិ ។

Advertisement

នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB លោក Araghchi បានអះអាងច្បាស់ៗថា អ៊ីរ៉ង់ និងអូម៉ង់ មាន “សិទ្ធិពីធម្មជាតិ” ក្នុងការសម្រេចចិត្ត និងសម្របសម្រួលលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ពីព្រោះប្រទេសទាំងពីរមានព្រំប្រទល់ជាប់នឹងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ។

យោងតាម Anadolu, លោក Araghchi បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់ត្រៀមខ្លួនពិភាក្សាជាមួយប្រទេសដទៃក្នុងតំបន់ឈូងសមុទ្រក៏ដោយ ក៏ការសម្រេចចិត្តចុងក្រោយលើច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមដៃអ៊ីរ៉ង់ និងអូម៉ង់តែប៉ុណ្ណោះ ។

ប្រមុខការទូតអ៊ីរ៉ង់មានវ័យ៦៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់-អូម៉ង់ គឺមានគោលបំណងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញទាំងអស់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របតាមច្បាប់អន្តរជាតិ ។

បើតាម Aljazeera, ការអត្ថាធិប្បាយរបស់លោក Araghchi កើតឡើងស្របពេលរដ្ឋសភាអ៊ីរ៉ង់កំពុងជំរុញសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់អាចត្រួតត្រាលើច្រកសមុទ្រ Hormuz ។

យ៉ាងណា រដ្ឋបាលរបស់លោក Donald Trump ធ្លាប់បានព្រមាន និងគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ព្រមទាំងប្រើប្រាស់វិធានការយោធាប្រឆាំងនឹងអូម៉ង់ ប្រសិនបើប្រទេសអារ៉ាប់មួយនេះលូកដៃសហការជាមួយអ៊ីរ៉ង់ ក្នុងការគ្រប់គ្រង ឬយកថ្លៃសេវាលើនាវាពាណិជ្ជកម្មឆ្លងកាត់ផ្លូវទឹកអន្តរជាតិមួយនេះ ៕

ប្រភព ៖ Anadolu និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា