បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលែនស្គី ដាក់លិខិតសុំជួបលោក ពូទីន, វិមានក្រឹមឡាំងថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលជានិច្ច

លោក ហ្សេលែនស្គី ដាក់លិខិតសុំជួបលោក ពូទីន, វិមានក្រឹមឡាំងថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលជានិច្ច

កៀវ ៖ លោក Volodymyr Zelenskyy ប្រធានាធិបតី ទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើលិខិតចំហរដ៏កម្រមួយទៅកាន់ភាគីរុស្ស៊ី ដើម្បីស្នើសុំជួបចរចាទល់មុខគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតី Vladimir Putin ។

Advertisement

នៅក្នុងសំបុត្រមួយច្បាប់នោះ, លោក Zelensky រៀបរាប់ថា «អ៊ុយក្រែនស្នើឱ្យបញ្ចប់សង្រ្គាមនេះ តាមរយៈការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ រវាងពួកយើង គឺ រូបខ្ញុំ និង លោក ពូទីន»។

លោកបន្តថា «លោកបានស្នើឲ្យកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់កិច្ចប្រជុំបែបនេះ ហើយ អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ពេញលេញ អំឡុងរយៈពេល នៃ ការចរចានោះ»។
 
ឆ្លើយតបនឹងរឿងនេះ វិមានក្រឹមឡាំង និយាយថា លោក Vladimir Putin មិនទាន់ទទួលបានលិខិតមួយច្បាប់នេះនៅឡើយទេ ប៉ុន្តែវិមានក្រឹមឡាំង​បញ្ចាក់ថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលមេដឹកនាំអ៊ុយក្រែនរូបនេះជានិច្ច ហើយជួបនៅពេលណាក៏បានឲ្យតែនៅក្នុងទីក្រុងមូស្គូ ។
 
យ៉ាងណា មេដឹកនាំអ៊ុយក្រែន បានបដិសេធទុកជាមុន នៅក្នុងលិខិតនេះថា មិនអាចជួបនៅមូស្គូ តាមសំណើរបស់រុស្ស៊ី នោះឡើយ ។

ក្រោយពីបានដឹងដំណឹងនេះ, ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជំរុញភាគីទាំងពីរ ឱ្យបញ្ចប់ជម្លោះ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា ជំនួបទល់មុខ រវាង លោក Putin និង លោក Zelensky នឹងក្លាយជាវេទិកាដ៏អស្ចារ្យ ។ ប៉ុន្តែ មេដឹកនាំ ដែលអួតអាងថា អាចបញ្ចប់សង្គ្រាមនេះ ក្នុងរយៈពេលមួយថ្ងៃ ក្រោយចូលកាន់តំណែងនោះ បានជំរុញឱ្យភាគីទាំងពីរ មានការសម្របសម្រួលគ្នា ។

បើតាម CNA, សំណើសុំជួបលោក Putin ដោយផ្ទាល់ ពីសំណាក់ លោក Zelenskyy គឺជារឿងកម្រកើតមានណាស់។

ការចរចាជាច្រើនខែ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការនាំភាគីទាំងពីរ ខិតទៅជិតកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម ដែលអូសបន្លាយ ចូលដល់ឆ្នាំទី៥ មួយនេះ ដោយសារតែការយកចិត្តទុកដាក់ របស់លោក Trump ត្រូវបានបង្វែរទៅរកសង្រ្គាមអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន ចាប់ដៃ អ៊ីស្រាអែល បង្កឡើងរួមគ្នា កាលពីជាង ៣ខែមុន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា