បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ជីនពីង ទៅកូរ៉េទាំងពីរចន្លោះពេលជាងកន្លះឆ្នាំ , អ្នកវិភាគ​ថា ​ជាជ័យជម្នះ​ដ៏ធំសម្រាប់​ឧបទ្វីបនេះ

លោក ស៊ី ជីនពីង ទៅកូរ៉េទាំងពីរចន្លោះពេលជាងកន្លះឆ្នាំ , អ្នកវិភាគ​ថា ​ជាជ័យជម្នះ​ដ៏ធំសម្រាប់​ឧបទ្វីបនេះ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ។
 
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិត ៧ ឆ្នាំ ​និងមានរយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីលោក ស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងសេអ៊ូល កាលពីចុងខែតុលា ឆ្នាំ២០២៥ ។
 
អ្នកវិភាគជឿថា ដំណើរទៅទីក្រុងព្យុងយ៉ាងលើកនេះ ផ្តល់ជ័យជម្នះដ៏ធំ សម្រាប់តំបន់ឧបទ្វីបកូរ៉េ ដោយសារតែ មេដឹកនាំចិន រូបនេះ ទើបតែបានទៅបំពេញបេសកកម្ម នៅកូរ៉េខាងត្បូង កាលពីជាងកន្លះឆ្នាំមុន ។
 ​
លោក John Delury មន្ត្រីជាន់ខ្ពស់ នៃសមាគមអាស៊ី Asia Society
​និយាយថា សម្រាប់ លោក​ ស៊ី ជីនពីង ដែលចេញទៅក្រៅប្រទេស មិនសូវញឹកញាប់​ ហើយត្រូវធ្វើទស្សនកិច្ច នៅកូរ៉េ​ទាំងពីរ ក្នុងរយៈពេល មិនដល់មួយឆ្នាំនេះ នឹងក្លាយជា ​ជ័យជម្នះដ៏ធំ​ សម្រាប់តំបន់ឧបទ្វីបនេះ ទាំងមូល ។
 
​លោកបន្តថា «នេះគឺជាសារបង្កប់ន័យ ពីភាគីចិន ​ដែលនៅតែ​ជាតួសំខាន់ ​ពេលដែលនិយាយអំពីប្រទេសកូរ៉េខាងជើង ហើយក្រៅពីចិន គឺ មានរុស្ស៊ី»។
 
ការរំពឹងទុកនេះ ធ្វើឡើង នៅបន្ទាប់ពី រយៈពេល ២ សប្តាហ៍ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ​បង្ហាញពីក្តីរំពឹងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង, លោក ស៊ី ជីនពីង ​អាចនឹងមានរបៀបវារៈស្តីពីផែនការណាត់ជួប រវាង លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

Advertisement

ជាការកត់សម្គាល់ កាលពីដើមខែមករា ក្នុងដំណើរទស្សកិច្ច នៅក្រុងប៉េកាំង, លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឲ្យប្រមុខដឹកនាំប្រទេសចិន ជួយដើរតួនាទីសម្របសម្រួល ដើម្បីស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ជាពិសេសស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។
 
បើតាម CNA, ចាប់តាំងពីក្លាយជាមេដឹកនាំកំពូល របស់ប្រទេសចិន ក្នុងឆ្នាំ ២០១២ , លោក Xi បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង បានម្ដង និង កូរ៉េខាងត្បូង បានចំនួន ២ ដង។ លោក ក៏បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០៨ នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតី ហើយ ឪពុករបស់ លោក គីម ជុនអ៊ុន គឺ លោក គីម ជុងអ៊ីល​ នៅពេលនោះ គឺជាមេដឹកនាំកូរ៉េខាងជើង។ ​
 
បើទោះបីជាមានការរំពឹងទុកពីជ័យជម្នះសម្រាប់ឧបទ្វីបកូរ៉េក៏ដោយ,  ភាគីចិន មិនបានលើកឡើង ពីរឿងនេះ សម្រាប់គម្រោងទស្សនកិច្ចរបស់ ស៊ី ជីនពីង នោះទេ ដោយទូរទស្សន៍រដ្ឋចិន CCTV គ្រាន់តែប្រកាសថា លោក ស៊ី ទៅកូរ៉េខាងជើង ​តបតាមការអញ្ជើញប៉ុណ្ណោះ ។
 
លោក ​គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង ​ក៏គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង វិញដែរ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ៕
 
ប្រភព ៖ CNA , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា