តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសបដិសេធជាផ្លូវការ នូវលទ្ធភាពជួបតទល់រវាងមេដឹកនាំកំពូលរបស់ខ្លួន លោក Mojtaba Khamenei និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយហៅគំនិតនេះថា “មិនឆ្លុះបញ្ចាំងពីការពិត” ។

ការបដិសេធភ្លាមៗនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកមានបំណង និងបើកចំហក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ។
លោក Araghchi បានថ្លែងប្រាប់ទូរទស្សន៍ Al Mayadeen ថា ភាគីទាំងអស់គួរតែមានភាពប្រាកដនិយម និងរស់នៅក្នុងពិភពពិតជាក់ស្តែង ។ លោកបានបញ្ជាក់ថា មេដឹកនាំកំពូលថ្មីកំពុងគ្រប់គ្រងកិច្ចការជាតិយ៉ាងដិតដល់ ប៉ុន្តែការមិនបង្ហាញខ្លួនជាសាធារណៈកន្លងមក គឺដោយសារតែហេតុផលសន្តិសុខ ។
បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ ។
ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ក៏ស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់មុន គឺលោក Ali Khamenei បានទទួលមរណភាពកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា