មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃ សុក្រ ថា បច្ចុប្បន្ន រូបលោកមើលមិនឃើញមានហេតុផល ឬចំណុចសំខាន់ណាមួយ ដែលត្រូវជួបតទល់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នោះទេ ។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃ សុក្រ ថា បច្ចុប្បន្ន រូបលោកមើលមិនឃើញមានហេតុផល ឬចំណុចសំខាន់ណាមួយ ដែលត្រូវជួបតទល់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នោះទេ ។
ការអះអាងនេះ កើតឡើងបន្ទាប់ពីលោក Zelensky បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោក Putin ដើម្បីស្នើសុំជួបចរចាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជិត ៥ ឆ្នាំកន្លងមកនេះ ។
បើតាម Straits Times, លោកប្រធានាធិបតី Putin និយាយថា លិខិតចំហរបស់លោក ហ្សេឡិនស្គី មានផ្ទុកនូវសម្តីមិនសមរម្យ និងគំរាមកំហែងជាច្រើន ដែលបង្ហាញថាវាមិនមែនជាសំណើស្មោះត្រង់ក្នុងការចរចាសន្តិភាពនោះទេ។
ផ្ទុយទៅវិញ លោក Putin លោក ពូទីន ចង់ឲ្យក្រុមអ្នកជំនាញ និងមន្ត្រីការទូតនៃប្រទេសទាំងពីរ ធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយឲ្យចេញជារូបរាងជាមុនសិន ទើបថ្នាក់ដឹកនាំកំពូលជួបគ្នាជាក្រោយ ។
ជាការឆ្លើយតប លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា ការបដិសេធរបស់លោក Putin បានបង្ហាញយ៉ាងច្បាស់ថា វិមានក្រឹមឡាំងនៅតែជ្រើសរើសផ្លូវសង្គ្រាម ជាជាងសន្តិភាព ។
ក្រោមហេតុផលនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបង្កើនសម្ពាធសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដើម្បីកាត់បន្ថយប្រភពចំណូលសម្រាប់ផ្គត់ផ្គង់សង្គ្រាម ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

