បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ WHO បញ្ចេញផែនការ ៦ ខែ ចាយលុយជាង ៥០០ លានដុល្លារ ប្រយុទ្ធនឹងជំងឺអេបូឡា

អង្គការ WHO បញ្ចេញផែនការ ៦ ខែ ចាយលុយជាង ៥០០ លានដុល្លារ ប្រយុទ្ធនឹងជំងឺអេបូឡា

ណៃរ៉ូប៊ី ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃ សុក្រ បានប្រកាសបញ្ចេញផែនការរយៈពេល ៦ខែ ជាមួយនឹងការចំណាយលុយរហូតដល់ ៥១៨ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា ។ផែនការសកម្មភាពបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងវិបត្តិរាតត្បាតនៃជំងឺអេបូឡា ដែលបានផ្ទុះឡើងយ៉ាងគំហកនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរីករាលដាលដល់ប្រទេសជិតខាង ដូចជាអ៊ូហ្គង់ដា ។ថវិកាចំនួន ៥១៨ លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់លើកិច្ចការអាទិភាពជាច្រើន រួមមាន ការពង្រឹងការសម្របសម្រួលក្នុងគ្រាអាសន្ន ការតាមដាន និងស្វែងរកអ្នកជំងឺ ។

Advertisement

ការធ្វើតេស្តមន្ទីរពិសោធន៍ ការគ្រប់គ្រង និងបង្ការការឆ្លងមេរោគ ការព្យាបាលតាមគ្លីនិក និងការចូលរួមបំផុសគំនិតក្នុងសហគមន៍ជាដើម ។

បើតាមការលើកឡើងរបស់ប្រមុខអង្គការ WHO រូបនេះ, ផែនការប្រយុទ្ធនឹងជំងឺអេបូឡា នឹងចាប់ផ្តើមដំណើរការចាប់ពីខែមិថុនាដល់ខែវិច្ឆិកាខាងមុខ ហើយយុទ្ធសាស្ត្រនេះ នឹងធ្វើឡើងរួមគ្នាជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ។

ប៉ុន្តែលោកថា ការទប់ស្កាត់​ជំងឺអេបូឡា ក៏ត្រូវទាមទារ​ឲ្យ​មាន​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព និង​ទំនុកចិត្ត​ក្នុង​ការចូលរួម​ពី​សហគមន៍ផងដែរ​ ។

អង្គការ WHO បានដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈសម្រាប់ជំងឺអេបូឡានេះ ដល់កម្រិតខ្ពស់ខ្លាំងនៅកុងហ្គោ ​និងកម្រិតខ្ពស់សម្រាប់តំបន់អាហ្វ្រិក ប៉ុន្តែអង្គការនេះបានវាយតម្លៃថា ការរាតត្បារសកលស្ថិតក្នុងកម្រិតទាប់នៅឡើយទេ ។

យ៉ាងណា អ្វីដែលជាក្តីបារម្ភខ្លាំងបំផុតនោះ គឺបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់ណាមួយ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ផ្លូវការ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡានៅឡើយទេ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា