បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ អ៊ីរ៉ង់ សល់ស្តុកមីស៊ីលត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ

លោក ត្រាំ ៖ អ៊ីរ៉ង់ សល់ស្តុកមីស៊ីលត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ប្រទេសអ៊ីរ៉ង់បានបាត់បង់សមត្ថភាពផលិតគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើនរបស់ពួកគេ ពោលគឺនៅសល់ឃ្លាំងមីស៊ីលសរុបត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ ។
 
លោក Trump បានអះអាងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលចាក់ផ្សាយក្នុងថ្ងៃ សុក្រ ថា រោងចក្រផលិតដ្រូន ភាគច្រើន ទីតាំងបាញ់បង្ហោះ និងតំបន់ផលិតមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុង បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អាមេរិក ។
 
បើតាម អាណាឌូលូ, ទោះបីជាស្តុកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់ចុះមកត្រឹម ២១% ទៅ ២២% ក៏ដោយ ក៏លោកទទួលស្គាល់ថា ចំនួនដែលនៅសល់នេះ នៅតែមានច្រើន និងអាចបង្កការគំរាមកំហែងបាន ប៉ុន្តែវាមិនដូចកាលពីមុនពេលអាមេរិកចាប់ផ្តើមវាយប្រហារនោះឡើយ ។
 
ជុំវិញមូលហេតុទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី ត្រាំ បានបកស្រាយថា មេដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងចង់បានកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែដោយសារតែ “ភាពមានះ និងមានមោទនភាពជាតិខ្ពស់” ទើបធ្វើឱ្យការចរចាអូសបន្លាយ ។
 
យោងតាម New York Times, ការអះអាងរបស់លោក ត្រាំ ខាងលើនេះ ផ្ទុយស្រឡះពីរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលបានវាយតម្លៃថា អ៊ីរ៉ង់នៅតែរក្សាបានស្តុកមីស៊ីលចន្លោះពី ៧០% ទៅ ៧៥% ដោយសារតែប្រព័ន្ធបាញ់បង្ហោះចល័ត ភាគច្រើន ត្រូវបានលាក់ទុកក្រោមដីយ៉ាងមានសុវត្ថិភាព ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា