បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យពីអ៊ីស្រាអែល ដើម្បីបំបែកការចរចាដែលជាប់គាំង បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ។
 
លោក Mohsen Rezaei ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានជំរុញបែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៥ ខែមិថុនា ។
 
នៅក្នុងបទសម្ភាសន៍នោះ លោកបានបញ្ជាក់ច្បាស់ៗថា កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ភាពទាល់ច្រក ហើយលោកប្រធានាធិបតី ត្រាំ ត្រូវតែជាអ្នកបំបែកភាពជាប់គាំងនេះ ។
 
ក្រៅពីការអំពាវនាវ លោក Rezaei ក៏បានព្រមានធ្ងន់ៗថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាទ្រង់ទ្រាយធំឡើងវិញ នោះអ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តពង្រីកសង្គ្រាមឱ្យហួសពីឈូងសមុទ្រពែរ្ស ។
 
ម្យ៉ាងវិញទៀត ទោះបីជាលោក ត្រាំ បានបង្ហើបពីបំណងចង់ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ក៏ដោយ ក៏ទីប្រឹក្សារូបនេះបានទាត់ចោលលទ្ធភាពនេះ ដោយសារកិច្ចចរចាស្ថិតក្នុងស្ថានភាពជាប់គាំងនៅឡើយ ។
 
បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ ។
 
ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ក៏ស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់មុន គឺលោក Ali Khamenei បានទទួលមរណភាពកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ៕
 
ប្រភព ៖ Xinhua និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា