កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបាត់បង់ឱកាសចុងយកក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យរបស់លោក ។

កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបាត់បង់ឱកាសចុងយកក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យរបស់លោក ។
ការអត្ថាធិប្បាយនេះ គឺជាការបញ្ចេញប្រតិកម្មផ្លូវការរបស់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Putin បានបដិសេធសំណើចរចាសន្តិភាពដោយផ្ទាល់ ដែលផ្ញើដោយលោកប្រធានាធិបតី Volodymyr Zelensky កាលពីដើមខែមិថុនានេះ ។
លោក Andrii បានបង្ហោះសារលើបណ្តាញសង្គម X ថា ការខាតបង់នៅសមរភូមិរបស់រុស្ស៊ី នឹងបន្តកើនឡើង ហើយការបរាជ័យ នឹងកាន់តែអាម៉ាស់ សម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីការសម្រេចចិត្ត ។
លោកបានព្រមានថា គ្មានកន្លែងណាដែលមានសុវត្ថិភាពនៅក្នុងប្រទេសរុស្ស៊ី ដែលអាចគេចផុតពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននោះទេ ។
ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សម្ពាធពីបរទេស នឹងមិនថយចុះឡើយ ដោយរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការទាមទារឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ។
ហើយនៅទីបំផុត រុស្ស៊ីនៅតែត្រូវទទួលយកដំណោះស្រាយការទូត ប៉ុន្តែលក្ខខណ្ឌចរចានៅពេលនោះ នឹងកាន់តែអាក្រក់ខ្លាំង សម្រាប់ខាងភាគីរុស្ស៊ី ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

