បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះ X-59 របស់ NASA បញ្ចប់ការហោះហើរសាកល្បងលើកដំបូងក្នុងល្បឿនលឿនជាងសំឡេង ១.១ ដង

យន្តហោះ X-59 របស់ NASA បញ្ចប់ការហោះហើរសាកល្បងលើកដំបូងក្នុងល្បឿនលឿនជាងសំឡេង ១.១ ដង

ឡូស អាន់ជីលេស ៖ យន្តហោះពិសោធន៍ X-59 របស់អង្គការ NASA បានបញ្ចប់ដោយជោគជ័យ ក្នុងការហោះហើរសាកល្បងជាមួយនឹងល្បឿនលឿនជាងសំឡេង ១.១ ដង ជាលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី៥ ខែមិថុនា ដើម្បីបើកផ្លូវសម្រាប់ការហោះហើរពាណិជ្ជកម្មល្បឿនលឿននាពេលអនាគត ។

Advertisement

ការហោះហើរសាកល្បងជាប្រវត្តិសាស្ត្រនេះ គឺជាផ្នែកមួយនៃបេសកកម្ម Quesst របស់ NASA ក្នុងគោលបំណងកាត់បន្ថយសំឡេងផ្ទុះដ៏ខ្លាំង ឱ្យមកត្រឹមសំឡេងប៉ះទង្គិចស្រាលៗ ឬស្ងាត់ឈឹងតែម្តង នៅពេលយន្តហោះបំបែករបាំងសំឡេង ។

ការធ្វើតេស្តហោះហើរលឿនជាងសំឡេងនេះ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមការបញ្ជាពីពីឡុត Jim Clue Less ដែលជាអ្នកបើកយន្តហោះរបស់ NASA ។

ក្រោយបញ្ចប់ការហោះហើរ យន្តហោះ X-59 សម្រេចបានល្បឿនលឿនជាងសំលេង ១.១ ដង ដែលប្រហែល ១,១៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។ កម្ពស់ហោះហើរប្រហែល ១៣ គីឡូម៉ែត្រ និងចំណាយពេលសំកាំងខ្លួនលើអាកាសសរុប ៨១នាទី ។

សម្រាប់គោលដៅនាពេលអនាគត ក្រុមការងារអភិវឌ្ឍគ្រោងនឹងពង្រីកល្បឿនហោះហើរឱ្យកើនឡើងជាលំដាប់រហូតដល់ល្បឿនគោលដៅ គឺលឿនជាងសំឡេង ១.៤ ដង ដែលប្រហែល ១,៤៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង នៅកម្ពស់ជាង ១៦ គីឡូម៉ែត្រ ។

បន្ទាប់ពីការផ្ទៀងផ្ទាត់កម្រិតសំឡេងរួចរាល់ NASAមានគម្រោងបើកបរយន្តហោះនេះ ឆ្លងកាត់ពីលើទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីប្រមូលទិន្នន័យពីប្រជាជននៅលើដី ថាតើពួកគេឮសំឡេងរំខានកម្រិតណា ដើម្បីដាក់ជូនទៅនិយតករអាកាសចរណ៍អន្តរជាតិ ក្នុងការកែប្រែច្បាប់ហោះហើរនាពេលអនាគត ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា