វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ អាទិត្យ បានជំរុញឱ្យអ៊ីរ៉ង់វិលត្រឡប់មករកតុចរចាវិញ បន្ទាប់ពីបានបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ដោយលោកអំពាវនាវឱ្យទីក្រុងតេហេរ៉ង់រួតរះបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការបាញ់ប្រហារដោយមីស៊ីលបាលីស្ទីកទៅលើគោលដៅនានានៅភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងបេរូត ប្រទេសលីបង់ ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ Fox News ថា អ្នកបានបាញ់មីស៊ីលរបស់អ្នករួចហើយ… រឿងនោះគ្រប់គ្រាន់ហើយ… គួរតែវិលត្រឡប់ទៅរកតុចរចាវិញ ហើយធ្វើកិច្ចព្រមព្រៀង ។
បើតាមការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ ។
លោក ត្រាំ ក៏បានអះអាងដែរថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងគ្មានជម្រើសអ្វីក្រៅពីទទួលយកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះឡើយ ហើយថា លោកគឺជាអ្នកបញ្ជា និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ។
យោងតាមប្រភពពីមន្រ្តីអាមេរិក និងអ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមតាមសំណើរបស់លោក ត្រាំ ក្នុងការផ្អាកការវាយបកជាបណ្តោះអាសន្ន ដើម្បីទុកពេលឱ្យសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ Anadolu និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា