បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ៖ ចិន-កូរ៉េខាងជើង នឹងរួមគ្នាប្រឆាំងការងើបឡើងវិញយោធានិយម

លោក ស៊ី ៖ ចិន-កូរ៉េខាងជើង នឹងរួមគ្នាប្រឆាំងការងើបឡើងវិញយោធានិយម

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃ ចន្ទ នេះ បានអះអាងថា ប្រទេសចិន និងកូរ៉េខាងជើង នឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព ក៏ដូចជាការប៉ុនប៉ងងើបឡើងវិញនៃយោធានិយម ។

Advertisement

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងតាមរយៈអត្ថបទមួយដែលចេញផ្សាយនៅលើកាសែត Rodong Sinmun របស់កូរ៉េខាងជើង មុនពេលលោក ស៊ី ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង ដែលគ្រោងធ្វើឡើងពីថ្ងៃទី៨ ដល់៩ ខែមិថុនា ហើយនេះជាលើកដំបូងក្នុងរយៈពេលជិត ៧ឆ្នាំ ។

បើតាមស៊ីនហួរ, លោក ស៊ី បានលើកឡើងថា ចិនត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយកូរ៉េខាងជើង ដើម្បីតម្រង់ទិសដៅទំនាក់ទំនងទ្វេភាគី អំពីទស្សនវិស័យយុទ្ធសាស្ត្រ និងជំរុញឱ្យទំនាក់ទំនងនេះដើរឱ្យទាន់សភាពការណ៍សម័យកាល ។

បន្ថែមលើនេះ លោកប្រធានាធិបតី ស៊ី បានអំពាវនាវឱ្យមានការផ្សារភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការទាញយកសក្តានុពលក្នុងវិស័យផ្សេងៗ ដើម្បីចែករំលែកឱកាស និងជំរុញការអភិវឌ្ឍន៍រួមគ្នា ។

ជុំវិញបញ្ហាសណ្តាប់ធ្នាប់អន្តរជាតិ លោក ស៊ី បានជំរុញឱ្យប្រទេសទាំងពីរគួរតែពង្រឹងការសម្របសម្រួលពហុភាគី ដើម្បីប្រឆាំងនឹងអនុត្តរភាព និងនយោបាយដោយប្រើកម្លាំង ជាពិសេសរួមគ្នាជំរុញពិភពលោកពហុប៉ូលដែលមានសមភាព ។

លោក ស៊ី បានសង្កត់ធ្ងន់ទៀតថា ការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ គឺជាបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ។

ដំណើរទស្សនកិច្ច និងការលើកឡើងរបស់មេដឹកនាំចិននៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការរឹតបន្តឹងឥទ្ធិពល និងពង្រឹងចំណងមិត្តភាពជាមួយកូរ៉េខាងជើងឡើងវិញ ក្រោយទីក្រុងព្យុងយ៉ាងបានងាកទៅរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីក្នុងរយៈពេលចុងក្រោយនេះ ៕

ប្រភព ៖ ស៊ីនហួរ និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា