វ៉ាស៊ីនតោន ៖ ប្រធានាធិបតសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងជាថ្មីកាលពីថ្ងៃ អង្គារ ថា អ្នកចរចាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ហើយថា វាអាចនឹងចំណាយពេល ពីរឬបីថ្ងៃទៀតប៉ុណ្ណោះ ។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ គឺជិតមកដល់ហើយ ប៉ុន្តែការពិតជាក់ស្តែង អ្នកវិភាគមើលឃើញថា ការចរចាការទូតបានជាប់គាំង ហើយភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាឥតឈប់ឈរ បើទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី៨ ខែមេសាក៏ដោយ ។
យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានអះអាងជាថ្មីនៅចំពោះអ្នកយកព័ត៌មាន បន្ទាប់ពីវិលត្រឡប់មកពីទស្សនាការប្រកួតបាល់បោះ NBA វគ្គផ្តាច់ព្រ័ត្រ ថា អ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងវិលត្រឡប់មករកតុចរចាវិញហើយឥឡូវនេះ បន្ទាប់ពីភាគីទាំងពីរយល់ព្រមបញ្ឈប់អរិភាពថ្មីៗទៀត ។
លោកថា ភាគីទាំងពីរបានយល់ព្រមតាមខ្ញុំ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយអ្នកចរចាយើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃអ្វីដែលនឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយ ដែលទំនងជាចំណាយពេលត្រឹម ២ ឬ ៣ថ្ងៃប៉ុណ្ណោះ ។
គួរបញ្ជាក់ថា សម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា, បទឈប់បាញ់មួយត្រូវបានសម្រេច កាលពីថ្ងៃទី៨ ខែមេសា តាមរយៈការសម្រុះសម្រួលពីប្រទេសប៉ាគីស្ថាន ប៉ុន្តែការចរចាប៉ុនប៉ងបញ្ចប់ជម្លោះជាផ្លូវការ ក្រោយមកទៀត នៅតែបន្តជាប់គាំង រហូតមកដល់ពេលនេះ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា