វ៉ាស៊ីនតោន ៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ របស់អាមេរិកកើនឡើង ២២% ពោលគឺជិត៧០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាលស្វីស បង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារ។

វ៉ាស៊ីនតោន ៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ របស់អាមេរិកកើនឡើង ២២% ពោលគឺជិត៧០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាលស្វីស បង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារ។
ការចំណាយរបស់សហរដ្ឋអាមេរិក លើអាវុធនុយក្លេអ៊ែរ បានកើនឡើង ២២% ក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ដែលឈានដល់ ៦៩.២ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN។
អង្គការនេះបាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនថា «ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានចំណាយច្រើនជាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតទាំងអស់រួមបញ្ចូលគ្នា ពោលគឺ ៦៩.២ ពាន់លានដុល្លារ»។
យោងតាម ICAN, ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការចំណាយអាវុធនុយក្លេអ៊ែរ។ បន្ទាប់មក គឺចក្រភពអង់គ្លេស និង រុស្ស៊ី ។
បើតាម Tass, យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយបានទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ២០១៧៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
