បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានក្រឹមឡាំង ៖ លោក ត្រាំ និងលោក ពូទីន មិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នាទេ

វិមានក្រឹមឡាំង ៖ លោក ត្រាំ និងលោក ពូទីន មិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នាទេ

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងអះអាងនៅថ្ងៃ អង្គារ ថា បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នៅមិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នា ទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែននៅឡើយទេ ។

Advertisement

ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Steve Witkoff និងលោក Jared Kushner នៅតែបន្តរក្សាទំនាក់ទំនង ទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះដ៏រុំារ៉ៃ ដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។

លោក Peskov ដែលជាមនុស្សជំនិតបំផុតរបស់លោកប្រធានាធិបតី Putin បានទទួលស្គាល់ថា ដំណើរការសម្របសម្រួលសន្តិភាពអ៊ុយក្រែន ពិតជាត្រូវបានផ្អាកជាបណ្តោះអាសន្ន ។

បើតាម Straits Times, មូលហេតុដែលការចរចានេះ បានជាប់គាំង កាលពីខែកុម្ភៈ គឺដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យសង្គ្រាមថ្មីមួយផ្ទុះឡើងនៅមជ្ឈិមបូព៌ា ។

ទោះបីការចរចាជាប់គាំងក៏ដោយ តែលោក Peskov បានអះអាងថា ក្រុមអ្នកចរចាអាមេរិកនៅតែបន្តការពិភាក្សា ទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ទោះមិនទាន់កំណត់ថ្ងៃចុះមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូក៏ដោយ តែយើងនឹងរីករាយស្វាគមន៍ពួកគេមកកាន់ប្រទេសរុស្ស៊ីគ្រប់ពេល ។

នៅពេលត្រូវបានសាកសួរចំពោះលទ្ធភាពនៃការសម្របសម្រួលពីអឺរ៉ុប អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានច្រានចោលភ្លាមៗ ដោយចាត់ទុកថា ជារឿងមិនអាចទទួលយកបានឡើយ ព្រោះអឺរ៉ុបតែងតែដាក់លក្ខខណ្ឌមុនការចរចា និងមានទំនោរចង់បន្តសង្គ្រាម ជាជាងការស្វែងរកសន្តិភាពពិតប្រាកដ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា