វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបើកភ្លើងខៀវ ឲ្យរដ្ឋបាលរបស់លោក ត្រាំ ចំណាយប្រាក់ ៧០ពាន់លានដុល្លារ សម្រាប់ការងារបង្ក្រាប លើជនអន្តោប្រវេសន៍។

វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបើកភ្លើងខៀវ ឲ្យរដ្ឋបាលរបស់លោក ត្រាំ ចំណាយប្រាក់ ៧០ពាន់លានដុល្លារ សម្រាប់ការងារបង្ក្រាប លើជនអន្តោប្រវេសន៍។
សភាតំណាងអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័ត កញ្ចប់ថវិកា ៧០ពាន់លានដុល្លារ ដែលផ្តល់មូលនិធិ ដល់ការបង្រ្កាបជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹង របស់លោកប្រធានាធិបតី Donald Trump ពេញមួយអាណត្តិរបស់លោក ដោយបញ្ចប់ការខ្វែងគំនិតគ្នាដ៏ជូរចត់ ជាច្រើនខែ ជុំវិញការនិរទេស និង ការអនុវត្ត ការបង្ក្រាប នៅតាមព្រំដែន នាពេលអនាគត។
វិធានការ ដែលត្រូវអនុម័តដោយព្រឹទ្ធសភា កាលពីសប្តាហ៍មុនរួចមកហើយដែរ ឥឡូវនេះ ត្រូវបញ្ជូនបន្តទៅការិយាល័យ របស់លោក Donald Trump ។
ការអនុម័តរបស់សភា ក្នុងសម្លេងគាំទ្រ ២១៤ ទល់នឹង ២១២ សម្លេងជំទាស់នេះ បានផ្តល់ឱ្យមេដឹកនាំគណបក្សសាធារណរដ្ឋ រូបនេះ នូវជ័យជម្នះដ៏ធំមួយ លើឆាកនយោបាយ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ខាងមុខ។
បើតាម CNN, ការផ្លាស់ប្តូរនេះ នឹងផ្តល់មូលនិធិ យ៉ាងពេញលេញ ដល់ក្រសួងសន្តិសុខមាតុភូមិ ជាពិសេស ជំនួយអន្តោប្រវេសន៍ ព្រមទាំង មូលនិធិគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក សម្រាប់អាណត្តិទីពីរ របស់លោក Trump ។
ជាវិធានការ ដែលត្រូវបានគណបក្សប្រជាធិបតេយ្យ រារាំងក្នុងសភា ដោយជោគជ័យ កាលពីពេលមុន ពោលគឺនៅបន្ទាប់ពីភ្នាក់ងារសហព័ន្ធ បានសម្លាប់ពលរដ្ឋអាមេរិក ពីរនាក់ នៅរដ្ឋ មីនីសូតា ជុំវិញការបង្ក្រាប លើជនដែលគេចោទថា គ្មានឯកសារ៕
ប្រភព ៖ AFP , CNN ប្រែសម្រួល ៖ សារ៉ាត
