វ៉ាស៊ីនតោន ៖ អាមេរិក កាលពីថ្ងៃពុធ បានបង្ហាញពីការជឿជាក់ថា ការវាយប្រហាររបស់ខ្លួនជាថ្មី ទៅលើប្រទេសអ៊ីរ៉ង់ នឹងមិនបង្អាក់ដល់ដំណើរការចរចា បន្តស្វែងរកសន្តិភាព រវាងគូជម្លោះទាំងពីរ នោះទេ។

វ៉ាស៊ីនតោន ៖ អាមេរិក កាលពីថ្ងៃពុធ បានបង្ហាញពីការជឿជាក់ថា ការវាយប្រហាររបស់ខ្លួនជាថ្មី ទៅលើប្រទេសអ៊ីរ៉ង់ នឹងមិនបង្អាក់ដល់ដំណើរការចរចា បន្តស្វែងរកសន្តិភាព រវាងគូជម្លោះទាំងពីរ នោះទេ។
បើតាម Tass, ការសង្ឃឹមជឿជាក់បែបនេះ ត្រូវបានបង្ហាញឲ្យដឹង នៅភ្លាមៗបន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការ វាយប្រហារលើប្រទេសអ៊ីរ៉ង់ ជុំថ្មី ជាការឆ្លើយតបទៅនឹងការការធ្លាក់ឧទ្ធម្ភាគចក្រ Apache លើច្រកសមុទ្រ Hormuz ។
បើតាមសេចក្តីរាយការណ៍ របស់ CNN ដែលដកស្រង់ សម្តីមន្ត្រីអាមេរិក លើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកការវាយប្រហារជាថ្មី លើអ៊ីរ៉ង់ ធ្វើឡើង ជាការព្រមានដល់ទីក្រុងតេហេរ៉ង់ ហើយជឿជាក់ថា ទង្វើទាំងនេះ នឹងមិនជ្រៀតជ្រែក ដល់ការចរចា ដែលមានគោលបំណង ដោះស្រាយបញ្ចប់ជម្លោះ ជាមួយសាធារណរដ្ឋអ៊ីស្លាម នោះទេ។
បើតាម CENTCOM , រ៉ាដា, ប្រព័ន្ធការពារដែនអាកាស និង ប៉ុស្តិ៍បញ្ជាការដ្ឋាន នៅជិតច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បានក្លាយជាគោលដៅ នៃការវាយប្រហារយោធាសហរដ្ឋអាមេរិក នាពេលនោះ។
យ៉ាងណា យោធាអ៊ីរ៉ង់បដិសេធថា មិនបានវាយប្រហារ ឧទ្ធម្ភាគចក្រ Apache កាលពីថ្ងៃអង្គារ ដូចការចោទប្រកាន់នោះឡើយ។
ប៉ុន្តែ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ពួកគេបានធ្វើការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅប្រទេស ហ្ស៊កដានី និង គោលដៅ ២១ ផ្សេងទៀត នៅតំបន់ឈូងសមុទ្រ នាថ្ងៃពុធនេះ ដើម្បីទុកជាការសងសឹក ចំពោះការវាយប្រហាររបស់អាមេរិក នៅជុំវិញច្រកសមុទ្រ Hormuz ចុងក្រោយនេះ ៕
ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត

