ម៉ាឌ្រីដ ៖ អង្គការមិនមែនរដ្ឋាភិបាលនិយាយ កាលពីថ្ងៃពុធថា ជនចំណាកស្រុក ចំនួន ១,៣១៧នាក់ បានស្លាប់ ដោយសារព្យាយាម ធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៦នេះ។

ម៉ាឌ្រីដ ៖ អង្គការមិនមែនរដ្ឋាភិបាលនិយាយ កាលពីថ្ងៃពុធថា ជនចំណាកស្រុក ចំនួន ១,៣១៧នាក់ បានស្លាប់ ដោយសារព្យាយាម ធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៦នេះ។
អង្គការ Caminando Fronteras បញ្ជាក់ថា ជនអន្តោប្រវេសន៍ស្លាប់ទាំងនោះ រួមមានទាំង ស្រ្តី ១៤២នាក់ និងកុមារ ១២៩នាក់ អំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់តាមមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេខាងលិច ខណៈដែលមានទូកចំនួន ២៧គ្រឿង បានបាត់ខ្លួននៅកណ្តាលសមុទ្រ។
បើតាម straitstimes, កាលពីឆ្នាំ២០២៥ កន្លងទៅ ជនអន្តោប្រវេសន៍ចំនួន ៣,០៩០នាក់ បានស្លាប់ និងបាត់ខ្លួន។
ក្រុមសិទ្ធិមនុស្សនិយាយថា ជនចំណាកស្រុកកំពុងដំណើរការផ្លូវវែងជាង និងប្រថុយប្រថានឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីជៀសវាងការរកឃើញ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងកាត់បានកាន់តែខ្លាំង នៅតំបន់ Mauritania ដែលនៅជិតអឺរ៉ុប៕
ប្រភព straitstimes ៖ ប្រែសម្រួល ៖ សារ៉ាត

