អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមាន អំពីហានិភ័យនៃការវិលត្រឡប់ទៅរកសង្រ្គាមពេញលេញវិញ នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារគ្នា ទៅវិញទៅមក ឡើងវិញ។

ការលើកឡើងនេះ ធ្វើឡើង នៅបន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ផ្លោងគ្រាប់ដាក់គ្នា បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកមួយគ្រឿង ក្នុងសប្តាហ៍នេះ។
លោក Guterres បាននិយាយ នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាថា «ហានិភ័យនៃភ្លើងខ្លាំងជាងមុន មិនអាចមើលស្រាលបានទេ អាចនឹងជាសង្រ្គាមពេញលេញ» ។ លោកបន្ថែមថា លោករន្ធត់ចិត្ត ពេលឃើញការកើនឡើងកម្តៅឡើងវិញ នាពេលនេះ។
លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយដែរថា «បទឈប់បាញ់ត្រូវតែគោរពពេញទំហឹង ច្បាប់អន្តរជាតិត្រូវតែគោរពពេញលេញ»។
សង្រ្គាមដែលបានចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យតំបន់នេះ ចូលទៅក្នុងភាពចលាចល និងធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើ មុនពេលមានបទឈប់បាញ់ដ៏រង្គោះរង្គើ។
អ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី និងបារ៉ែន កាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារ លើសាធារណរដ្ឋអ៊ីស្លាម ជាការសងសឹកចំពោះការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត