វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានក្រឡាស់សម្តីឈប់វាយប្រហារអ៊ីរ៉ង់វិញ ប៉ុន្មានម៉ោងក្រោយគំរាមវាយទីក្រុងតេហេរ៉ង់យ៉ាងចាស់ដៃបំផុត ដើម្បីគ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ។

លោកប្រធានាធិបតី ត្រាំ បានប្រាប់មូលហេតុថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរជិតឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមហើយ ។
លោក ត្រាំ បានបង្ហោះសារលើ Truth Social ថា កិច្ចពិភាក្សាការទូត បានឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល និងយល់ព្រមពីបណ្តាប្រទេសពាក់ព័ន្ធចំនួន ១១ ព្រមទាំងអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា តួកគី និងអេហ្ស៊ីប ផងដែរ ។
មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជិតរួចរាល់ហើយ និងអាចចុះហត្ថលេខានៅអឺរ៉ុប នាចុងសប្តាហ៍នេះ តែម្តង ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការអះអាងរបស់អាមេរិក គ្រាន់តែជាការស្មានប៉ុណ្ណោះ ហើយពុំទាន់មានឯកសារណាមួយត្រូវបានអនុម័តជាស្ថាពរនៅឡើយទេ ៕
ប្រភព ៖ Straights Times ប្រែសម្រួល ៖ ឈឹម ទីណា