បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលាលែងពីតំណែង ជុំវិញជម្លោះចំណាយយោធា

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលាលែងពីតំណែង ជុំវិញជម្លោះចំណាយយោធា

ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានប្រកាសលាលែងពីតំណែង ជុំវិញការខ្វែងគំនិតគ្នា ជាមួយលោក នាយករដ្ឋមន្ត្រី Keir Starmer ជុំវិញថវិកា ការពារជាតិ។

Advertisement

លោក Healy បានបង្ហោះលិខិតលាលែងពីតំណែង ផ្ញើជូននាយករដ្ឋមន្ត្រី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើនការវិនិយោគ លើវិស័យការពារជាតិតាមរយៈ “ផែនការវិនិយោគផ្នែកការពារជាតិ” របស់រដ្ឋាភិបាល។

លោក Healey បានសរសេរថា “បន្ទាប់ពីជូនដំណឹងនេះ, ខ្ញុំមិនអាចទទួលយកផែនការវិនិយោគលើវិស័យការពារជាតិ ដែលមិនផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់យើង នូវធនធានដែលពួកគេត្រូវការនោះទេ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីការលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ»។

លោកក៏បានចោទប្រកាន់លោក Starmer ពីការខកខាន ក្នុងការបែងចែកធនធានសាធារណៈចាំបាច់ ដើម្បីធានាការការពាររបស់ប្រទេស។

បើតាម anadolu, ក្រសួងការពារជាតិ និងរតនាគាររបស់ចក្រភពអង់គ្លេស បាននិងកំពុងចរចាជាច្រើនខែ អំពីរបៀបផ្តល់ហិរញ្ញប្បទាន ដល់ការកើនឡើងនៃការចំណាយយោធា។ ដោយសារការមិនចុះសម្រុងគ្នាទាំងនេះ ការអនុវត្តផែនការវិនិយោគការពារជាតិ របស់ចក្រភពអង់គ្លេស ហៅកាត់ DIP ត្រូវបានពន្យារពេល ចាប់តាំងពីឆ្នាំមុន៕

ប្រភព៖ anadolu ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា