ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រដោយឥតងាករេ សម្រាប់ទីក្រុងមូស្គូ តាមរយៈលិខិតអបអរសាទរ ផ្ញើទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រារព្ធទិវាបុណ្យជាតិរុស្សី។

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រដោយឥតងាករេ សម្រាប់ទីក្រុងមូស្គូ តាមរយៈលិខិតអបអរសាទរ ផ្ញើទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រារព្ធទិវាបុណ្យជាតិរុស្សី។
នៅក្នុងសេចក្ដីរាយការណ៍ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ, លោក គីម ជុងអ៊ុន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ទីក្រុងមូស្គូ។
លោកបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងទៅជាសម្ព័ន្ធមិត្តដោយឈរលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ហើយសន្យាថានឹងឈរនៅជាមួយរុស្ស៉ីជានិច្ច។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងកាន់តែមានភាពស៊ីជម្រៅ បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
កូរ៉េខាងជើង និងរុស្ស៉ីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

