បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារពិភពលោកព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ នឹងទម្លាក់សេដ្ឋកិច្ចពិភពលោក ធ្លាក់ដល់កម្រិតទាបបំផុត

ធនាគារពិភពលោកព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ នឹងទម្លាក់សេដ្ឋកិច្ចពិភពលោក ធ្លាក់ដល់កម្រិតទាបបំផុត

វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក ហៅកាត់ (WB) បានព្រមានធ្ងន់ៗថា ភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលឆាបឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាវាយប្រហារលើប្រទេសអ៊ីរ៉ង់ នឹងនាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះដល់កម្រិតទាបបំផុត ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។

Advertisement

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយ ដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ មកនៅត្រឹម ២,៥ ភាគរយ ធ្លាក់ចុះពី ២,៩ ភាគរយដែលខ្លួនបានព្យាករកាលពីខែមករា ។

ធនាគារដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនមួយនេះ បានប្រាប់មូលហេតុកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកថា គឺដោយសារតែការកើនឡើងតម្លៃថាមពល អតិផរណា និងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់ ។

អ្នកវិភាគបានព្រមានថា ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ អាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់ ។

អ្នកវិភាគបន្ថែមថា ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ក្នុងឆ្លើយតបទៅនឹងអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់ភាពតានតឹងយ៉ាងខ្លាំងទៅលើថាមពលសកល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្សេងទៀត ។

ឆ្លើយតបវិបត្តិនេះ ធនាគារពិភពលោកបានសន្យាថា នឹងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយណា ដែលកំពុងជួបប្រទះនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះនៅមជ្ឈិមបូព៌ា ។

ធនាគារនេះបន្ថែមថា ខ្លួនបានបម្រុងទុកថវិការហូតដល់ ៦០ ពាន់លានដុល្លារដើម្បីជួយ ហើយថា ប្រសិនបើជម្លោះនៅតែបន្ត ខ្លួនអាចនឹងបង្កើនថវិកាគាំទ្ររហីតដល់ ១០០ ពាន់លានដុល្លារ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា