បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមចុចប៊ូតុងបំផ្ទុះសង្គ្រាមពាសពេញពិភពលោក ដោយផ្តើមចេញពីប្លុកមជ្ឈិមបូព៌ា

អ៊ីរ៉ង់ គំរាមចុចប៊ូតុងបំផ្ទុះសង្គ្រាមពាសពេញពិភពលោក ដោយផ្តើមចេញពីប្លុកមជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា ខ្លួននឹងពង្រីកវិសាលភាពសង្រ្គាមជាមួយសហរដ្ឋអាមេរិកនៅពាសពេញពិភពលោក ដោយផ្តើមចេញពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានតែបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ ។

Advertisement

លោក ឧត្តមសេនីយ Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់និយាយថា «យើងព្រមានទុកជាមុន ប្រសិនបើអាមេរិក ព្យាយាមបើកការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ទ្រង់ទ្រាយធំនោះ, ប្រទេសនេះ នឹងប្រឈមការឆ្លើយតបកាន់តែខ្លាំងជាងមុន ហើយអណ្តាតភ្លើងនៃសង្គ្រាមនឹងរាលដាល មិនត្រឹមតែទូទាំងតំបន់មជ្ឈិមបូព៌ា ប៉ុណ្ណោះទេ ប៉ុន្តែ នឹងរីកសាយភាយ នៅទូទាំងពិភពលោកផងដែរ» ។

ចំណែកឆ្លើយតបទោនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការចង់ដណ្តើមគ្រប់គ្រងរោងចក្រនាំចេញប្រេងចម្បងរបស់អ៊ីរ៉ង់ នៅកោះ Kharg ដែលស្ថិតក្នុងឈូងសមុទ្រ, លោក Ali Abdollahi បញ្ជាក់ថា «ការនាំចេញប្រេង និងឧស្ម័ន នឹងមានសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែ មនុស្សគ្រប់គ្នា ក៏អាចនឹងគ្មានប្រើប្រាស់ផងដែរ»។

បើតាម Anadolu, ការព្រមាននេះធ្វើឡើងភ្លាមៗ នៅមុនពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសលុបចោលផែនការវាយប្រហារឈុតធំដែលបានគ្រោងទុកកាលពីយប់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីភាគីទាំងពីរពិភាក្សាត្រូវរ៉ូវគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព ។

កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ២ថ្ងៃ ប្រឆាំងនឹងគោលដៅជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache លើច្រកសមុទ្រ Hormuz ។

យ៉ាងណា អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC និយាយថា គោលដៅយោធាអាមេរិកសំខាន់ៗចំនួន ១៨ ត្រូវបានវាយប្រហារ សងសឹកវិញផងដែរ ពោល គឺ នៅមូលដ្ឋានទ័ពអាកាស Ali Al Salem និង Ahmad Al Jaber ស្ថិតក្នុងប្រទេសគុយវ៉ែត, មូលដ្ឋានទ័ពអាកាស Sheikh Isa ស្ថិតក្នុងប្រទេសបារ៉ែន និងមូលដ្ឋានផ្ទុកយន្តហោះចម្បាំងអាមេរិក នៅប្រទេសហ្ស៊កដានី ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា