បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា ខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ថវិការហូតដល់ ៧៥០ លានដុល្លារ ។

Advertisement

នេះជាការជំរុញចុងក្រោយបំផុតពីក្រុមសភាអាមេរិក ដែលប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់អ៊ុយក្រែន ខណៈពេលដែលប្រទេសនេះ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ។

បុគ្គលពីររូបដែលបានដឹងសេចក្តីព្រាងច្បាប់នេះ បានប្រាប់បង្ហើបឱ្យដឹងថា ក្រៅពីផ្តល់ជំនួយដល់អ៊ុយក្រែន ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភាអាមេរិក ក៏មានគោលបំណងផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមផងដែរ ។

គណៈកម្មាធិការសំឡេងភាគច្រើន នៃគណបក្សសាធារណរដ្ឋ បាននិយាយថា ខ្លួនបានបញ្ចប់កំណែច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា ដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណ ដែលរួមមានថវិកា ៧៥០ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក សម្រាប់លក់អាវុធឲ្យទៅយោធាទីក្រុងកៀវ ។

សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំ ដែលគាំទ្រថវិកាសរុបចំនួន ១,១៥ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ បានកំណត់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញ ដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ព និងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ ។

បើតាម Economic Times, ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ បានថយចុះស្ទើរតែ ៩៩ ភាគរយ ចាប់តាំងពីលោកប្រធានាធិបតី Trump ឡើងកាន់តំណែងក្នុងអាណត្តិទី២ ទោះបីជារុស្ស៊ី និងអ៊ុយក្រែននៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ដោយប្រើប្រាស់មីស៊ីល យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំក៏ដោយ ។

ការចរចាសន្តិភាពកន្លងមក ត្រូវបានជាប់គាំង ដោយសារតែភាគីអ៊ុយក្រែនបដិសេធការទាមទាររបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលទាមទារដាច់ខាតឲ្យទីក្រុងកៀវ ប្រគល់ទឹកដីដែលខ្លួនដណ្តើមបានដោយជោគជ័យ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ ២០២២ ៕

ប្រភព ៖ Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា