វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារសម្លាប់មេភេរវករធំបំផុត លើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។

វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារសម្លាប់មេភេរវករធំបំផុត លើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។
ប្រភពព័ត៌មាន បានដកស្រង់សំណេរ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយមេដឹកនាំអាមេរិករូបនេះ អះអាងថា ក្រោមបទបញ្ជារបស់លោកផ្ទាល់, កម្លាំងសហរដ្ឋអាមេរិក ធ្វើសកម្មភាព សម្របសម្រួល ជាមួយភាគីវេណេស៊ុយអេឡា បានសកម្មភាពវាយប្រហារ ដែលបានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ។
លោក រៀបរាប់ថា «តាមការណែនាំរបស់ខ្ញុំ, បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងរហ័ស និងដ៍សាហាវ ដើម្បីប្រហារជីវិត លោក Nino Guerrero ដែលជាមេដឹកនាំដ៏អាក្រក់ របស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករ ស្រេកឃ្លានឈាមបំផុត នៅលើភពផែនដី»។
លោក ត្រាំ បានបន្ថែមថា «សកម្មភាពនេះ ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយមិត្តរបស់យើងនៅវេណេស៊ុយអេឡា ដែលយើងកំពុងធ្វើការយ៉ាងល្អ» ។ លោកកត់សម្គាល់ថា កន្លងមក លោកបានចាត់ទុកក្រុមនេះ ជាអង្គការភេរវជន ក្នុងបញ្ជីអាមេរិក។
បើតាម BBC, ក្រុម Tren de Aragua ដើមឡើយ គឺជាពួកទំនើងនៅពន្ធនាគារ ដែលត្រូវបានលោក Nino Guerrero ប្រែក្លាយទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន”។ មុនពេលសម្លាប់ អាមេរិកសម្រេចផ្តល់លុយរាប់លាន ដែលនាំទៅដល់ការចាប់ខ្លួន បុគ្គលរូបនេះ។
ក្រោមការដឹកនាំបុរស ដែលធ្លាប់ចេញចូលពន្ធគារញឹកញាប់រូបនេះ, ក្រុមក្មេងទំនើង Tren de Aragua បានពង្រីកខ្លួន ទៅដល់ប្រទេសកូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ និង ស៊ីលី ដើម្បីធ្វើសកម្មភាព ជួញដូរផ្លូវភេទ, កិច្ចសន្យាសម្លាប់ និង ការចាប់ជំរិត ជាដើម៕
ប្រភព ៖ Tass , BBC ប្រែសម្រួល ៖ សារ៉ាត

