បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងតវ៉ាប្រឆាំងក្រុងសេអ៊ូល និងអឺរ៉ុប ដែលស្តីបន្ទោសទំនាក់ទំនងខ្លួនជាមួយរុស្ស៊ី

កូរ៉េខាងជើងតវ៉ាប្រឆាំងក្រុងសេអ៊ូល និងអឺរ៉ុប ដែលស្តីបន្ទោសទំនាក់ទំនងខ្លួនជាមួយរុស្ស៊ី

បរទេស ៖ កូរ៉េខាងជើង ប្រកាសតវ៉ាប្រឆាំងចំពោះ ទីក្រុងសេអ៊ូល និងសហភាពអឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ទំនាក់ទំនងយោធា រវាងទីក្រុងព្យុងយ៉ាង និង រុស្ស៊ី ជាពិសេស ជុំវិញការពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

Advertisement

ការជំទាស់នេះ ធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងទីក្រុងព្រុចសែល បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១០ ខែមិថុនា ដោយបញ្ជាក់ពីការបរិហារលើកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ ដែលពួកគេចោទថា ខុសច្បាប់ ។ ជាការដាក់ចេញ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងព្រុចសែល។

សេចក្តីថ្លែងការណ៍ បញ្ជាក់ថា «យើងថ្កោលទោស ការគាំទ្រ ពីភាគីទីបី ជាពិសេស កូរ៉េខាងជើង ដែលអាចឱ្យ រុស្ស៊ី អាចរក្សាបាននូវសង្រ្គាមឈ្លានពានរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន»។

ជាការឆ្លើយតប, ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា «កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីគឺជា ការអនុវត្តសិទ្ធិអធិបតេយ្យភាព ហើយសេចក្តីថ្លែងការណ៍រួមគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាពនៃរដ្ឋរបស់យើង និងជាអំពើអរិភាពយ៉ាងធ្ងន់ធ្ងរ»។

សេចក្តីថ្លែងការណ៍របស់ក្រសួង ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានបញ្ជាក់ជាថ្មីថា កូរ៉េខាងត្បូងគឺជា “រដ្ឋសត្រូវ” ចម្បងរបស់កូរ៉េខាងជើង។

បើតាម AFP , មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញសម្ព័ន្ធភាពជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី តាមរយៈការបញ្ជូនកងទ័ព និងគ្រាប់បែក ដើម្បីជួយដល់សង្រ្គាមរបស់ទីក្រុងមូស្គូ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា