បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណាតូ ថា អាមេរិកបន្ថយយោធានៅអឺរ៉ុប ប្លុកនេះនឹងរឹងមាំ រយៈពេលវែង

ណាតូ ថា អាមេរិកបន្ថយយោធានៅអឺរ៉ុប ប្លុកនេះនឹងរឹងមាំ រយៈពេលវែង

បរទេស ៖ អង្គការ ណាតូ និយាយថា ការកាត់បន្ថយតួនាទីយោធារបស់អាមេរិក នៅប្លុកអឺរ៉ុប នឹងពង្រឹងសម្ព័ន្ធភាពមួយនេះ ក្នុងរយៈពេលវែង។

Advertisement

បើតាម Anadolu , ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍របស់កាសែត The New York Times ស្រង់សម្តីមន្ត្រីជាន់ខ្ពស់អឺរ៉ុប ពីររូប ដែលនិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងកាត់បន្ថយយ៉ាងខ្លាំង នូវចំនួនយន្តហោះ និង នាវាចម្បាំង ដែលត្រូវបានប្រគល់ឱ្យប្រតិបត្តិការ ណាតូ នៅអឺរ៉ុប។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់អង្គការណាតូ លោកស្រី Allison Hart បានបញ្ជាក់ថា «ការផ្លាស់ប្តូរនេះ ពង្រឹងផែនការការពារ របស់ណាតូ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំង លើសម្ព័ន្ធមិត្តតែមួយ និងជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ទូលំទូលាយដែលកើតឡើង នៅក្នុងសម្ព័ន្ធ»។

លោកស្រីបញ្ជាក់ទៀតថា «នេះគឺអំពីការដាក់ឱ្យ NATO ឈរលើគោលជំហរ ប្រកបដោយនិរន្តរភាពបន្ថែមទៀត សម្រាប់ទសវត្សរ៍ខាងមុខ»។

យោងតាមរបាយការណ៍, ចំនួនយន្តហោះចម្បាំង F-16 និង F-15E របស់អាមេរិក ដែលត្រូវបានបម្រុងទុក សម្រាប់អង្គការ ណាតូ នឹងត្រូវកាត់បន្ថយ ប្រហែលពី ១៥០ មកនៅត្រឹម ១០០ គ្រឿង ខណៈដែលយន្តហោះស៊ើបការណ៍ដែនសមុទ្រ នឹងត្រូវកាត់បន្ថយ ពី ២៦ មកនៅត្រឹម ១៥ គ្រឿង។ យន្តហោះដែលបំពេញបន្ថែមពីលើអាកាសចំនួន ៨ គ្រឿង ក៏ត្រូវបានគេជឿថា នឹងដកចេញទាំងស្រុងផងដែរ៕

ប្រភព Anadolu ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា