បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ត្រៀមដកទណ្ឌកម្មអ៊ីរ៉ង់ សាទរកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ត្រៀមដកទណ្ឌកម្មអ៊ីរ៉ង់ សាទរកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

បរទេស ៖ អង់គ្លេស, បារាំង, អាល្លឺម៉ង់ និង អ៊ីតាលី បានអះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសទាំង ៤ ត្រៀមខ្លួនដកទណ្ឌកម្ម ចេញពីប្រទេសអ៊ីរ៉ង់ ដោយបានសាទរ ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។

Advertisement

តាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង៤ បានប្រកាសស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបានបញ្ចប់សង្រ្គាម នៅមជ្ឈិមបូព៌ា។

ប្រភពរៀបរាប់ទៀតថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីដកទណ្ឌកម្មពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងជំហានច្បាស់លាស់… យើងនឹងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងដៃគូក្នុងតំបន់ ដើម្បីចាប់យកឱកាសនេះ រក្សាសន្ទុះ និងសម្រេចបាននូវដំណោះស្រាយការទូតរយៈពេលវែង» ។

ប្រភពបញ្ជាក់បន្តថា «អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA រហូតដល់ទីបញ្ចប់នេះ»។

ការបន្ទន់ឥរិយាបថ របស់ប្រទេសទាំង៤ កើតមានឡើងភ្លាម បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានព្រមព្រៀង លើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម, បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាកិច្ចព្រមព្រៀងបឋម ដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែ ទុកឱ្យជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការចរចាបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា