បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះ មកនៅប្រហែល ៨០ដុល្លារ ក្នុង១បារ៉ែល ខណៈដែលមុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ តម្លៃប្រហែល ៧០ដុល្លារ ក្នុង១បារ៉ែល។ នេះបើតាមការចេញផ្សាយ របស់ BBC នៅថ្ងៃចន្ទនេះ។

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះ មកនៅប្រហែល ៨០ដុល្លារ ក្នុង១បារ៉ែល ខណៈដែលមុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ តម្លៃប្រហែល ៧០ដុល្លារ ក្នុង១បារ៉ែល។ នេះបើតាមការចេញផ្សាយ របស់ BBC នៅថ្ងៃចន្ទនេះ។
បើតាមប្រភព, ប្រេងឆៅ Brent ដែលជាស្តង់ដារប្រេងពិភពលោក បានធ្លាក់ចុះ ៤.៨% មកនៅក្នុងតម្លៃ ៨៣.១២ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងដែលជួញដូរ នៅសហរដ្ឋអាមេរិក ធ្លាក់ចុះ ៥.៦% ពោលគឺមកនៅត្រឹម ៨០.១៣ដុល្លារ។
ប្រភពបន្ថែមថា ប្រេងឆៅ Brent ធ្លាប់ជួញដូរ ក្នុងតម្លៃប្រហែល ៧០ដុល្លារ ក្នុងមួយបារ៉ែល មុនពេលជម្លោះបានចាប់ផ្តើមឡើង ហើយ អំឡុងពេលសង្គ្រាម ធ្លាប់បានហក់ឡើងដល់ចំណុចកំពូល ពោលគឺ ប្រហែល ១២០ដុល្លារ ក្នុងមួយបារ៉ែល។
តម្លៃប្រេងដែលបានធ្លាក់ថ្លៃបែបនេះ កើតមានឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀង ឈានទៅបញ្ចប់ជម្លោះ ដែលត្រៀមចុះហត្ថលេខា នៅថ្ងៃសុក្រ សប្តាហ៍នេះ ជាពិសេស ផ្សារភ្ជាប់ជាមួយនឹងការបើកឡើងវិញ នូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និង ឧស្ម័នធម្មជាតិរាវ LNG ២០% របស់ពិភពលោក មុនពេលមានសង្គ្រាម៕
ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត
