បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក៖ មិនមែន អ៊ីរ៉ង់ ទេ តែជា អ៊ីស្រាអែល ជាការគំរាមកំហែងនុយក្លេអ៊ែរធំបំផុតនៅមជ្ឈិមបូព៌ា

អាមេរិក៖ មិនមែន អ៊ីរ៉ង់ ទេ តែជា អ៊ីស្រាអែល ជាការគំរាមកំហែងនុយក្លេអ៊ែរធំបំផុតនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ អ្នកជំនាញអាមេរិកខាងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលធ្លាប់បម្រើការជាទីប្រឹក្សានៅមន្ទីរបញ្ចកោណ បានចង្អុលមុខអ៊ីស្រាអែលចំៗថា ជាមេខ្លោងបង្កគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំដល់តំបន់មជ្ឈិមបូព៌ា ហើយមិនមែនជាអ៊ីរ៉ង់នោះទេ ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, អ៊ីស្រាអែល ត្រូវបានគេជឿជាក់ថា ជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ទោះបីព្រមានប្រកាសដោយបើកចំហរក៏ដោយ ។

បើតាមរបាយការណ៍របស់ក្រុមឃ្លាំមើលការហាមប្រាមអាវុធនុយក្លេអ៊ែរ ឬ Nuclear Weapons Ban Monitor, អ៊ីស្រាអែលទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៩០ គ្រាប់ ឬច្រើនជាងនេះ ។

រីឯអ៊ីរ៉ង់វិញ នៅមិនទាន់មានអាវុធនុយក្លេអ៊ែរនៅឡើយទេ ប៉ុន្តែមានកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងសង្គ្រាមមជ្ឈិមបូព៌ា លោកសាស្ត្រាចារ្យ Theodore Postol ដែលជាអតីតទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រ និងគោលនយោបាយនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៃកងទ័ពជើងទឹកអាមេរិក បាននិយាយថា ការប្រើលេសព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានបម្រើជាហេតុផលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។

នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Postol ក៏បានព្រមានផងដែរថា ថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីស្រាអែល កំពុងតែរុញច្រានរដ្ឋជ្វីហ្វមួយនេះ ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើង ដោយសារតែការដើរបង្កជម្លោះគ្រប់ទិសទី ។

Advertisement

អ៊ីស្រាអែលបានចាត់ទុកអ៊ីរ៉ង់ គឺជាការគំរាមកំហែង និងជាសត្រូវស្លាប់រស់ដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។ ជាមួយគ្នានេះ អ៊ីស្រាអែលថែមទាំងចាត់ទុកអ៊ីរ៉ង់ទៀតថា ជា “ក្បាលមឹក” ដែលអាចបញ្ជាក្រុមប្រដាប់អាវុធនានានៅជុំវិញព្រំប្រទល់របស់ខ្លួន រួមមានក្រុមហេសបូឡានៅលីបង់, ក្រុមហាម៉ាសនៅហ្គាហ្សា, និងក្រុមសកម្មប្រយុទ្ធនានានៅស៊ីរី និងយេម៉ែនជាដើម ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា