បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ផលិតបានរថក្រោះ អាចបើកកាត់ទឹកក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

វៀតណាម ផលិតបានរថក្រោះ អាចបើកកាត់ទឹកក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

ហាណូយ ៖ ប្រទេសវៀតណាមបានបញ្ចេញរថក្រោះផលិតក្នុងស្រុកដំបូងបង្អស់របស់ខ្លួន ដែលរចនាឡើងបំពាក់ដោយប្រព័ន្ធប្រយុទ្ធទំនើបៗ ជាពិសេសអាចបើកកាត់ទឹក និងដីគោកបានយ៉ាងងាយស្រួល ។

Advertisement

រថក្រោះនេះមានឈ្មោះ T-1 គឺជារថក្រោះធុនស្រាល ដែលស្ថិតក្រោមការអភិវឌ្ឍន៍ដោយរោងចក្រការពារជាតិ Z125 នៃក្រសួងការពារជាតិវៀតណាម ។ វាបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការបញ្ជាទិញរថក្រោះថ្មីៗពីបរទេស ។

ជាពិសេស វានឹងយកមកជំនួសរថក្រោះចាស់ៗពីសម័យសូវៀត PT-76 ក៏ដូចជារថក្រោះចិន Type 63 ដែលវៀតណាមដាក់ចូលបម្រើសេវាកម្មក្នុងជួរកងទ័ព ចាប់តាំងពីឆ្នាំ ១៩៧០ មក ។

បើតាម Asian military review, រថក្រោះ T-1 ដំណើរការដោយថាមពលម៉ាស៊ូត មានទម្ងន់ជាង ១៨ តោន និងប្រើប្រាស់កម្លាំងម៉ាស៊ីន ៤៧០ សេសេ ដែលធ្វើឱ្យវាមានសមត្ថភាពរត់ក្នុងចម្ងាយប្រហែល ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

រថក្រោះដំបូងបង្អស់របស់វៀតណាមនេះ បំពាក់កាណុងកាំភ្លើងមេទំហំ ៧៦ មីលីម៉ែត្រ និងកាំភ្លើងយន្តបញ្ជាពីចម្ងាយទំហំ ១២.៧ មីលីម៉ែត្រ ។ វាមានកង់ចំនួន ៧គ្រាប់នៅសងខាង ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការបាញ់ និងប្រព័ន្ធបញ្ចូលគ្រាប់ដោយស្វ័យប្រវត្តិ ។

ចំណែកមុខងារស្នូលរបស់រថក្រោះ T-1 គឺជួយជាកម្លាំងគាំទ្រដល់កងទ័ពជើងគោក រួមទាំងការវាយប្រហារ ក្នុងអំឡុងពេលឆ្លងកាត់ទន្លេ ព្រែក និងតំបន់វាលភក់ ប្រឆាំងនឹងរថក្រោះ ព្រមទាំងរថពាសដែកធុនស្រាលរបស់សត្រូវ ។

ប្រសិនបើអ្វីៗដំណើរការរលូន វៀតណាមនឹងចាប់ផ្តើមផលិតរថក្រោះ T-1 ហើយចាប់ផ្តើមដំណើរការសាកល្បងនៅចុងឆ្នាំនេះ ខណៈវៀតណាមរំពឹងថា នឹងដាក់តាំងបង្ហាញវាជាផ្លូវការ នៅឯពិព័រណ៌ VIDEX ក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខ ៕

ប្រភព ៖ Asian military review ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា