បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អាមេរិកអះអាងថា នឹងសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ជួយដល់អ៊ីរ៉ង់ ក្នុងការបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើតាមការបញ្ជាក់ របស់លោកអនុប្រធានាធិបតី JD Vance។

នៅក្នុងបទសម្ភាសន៍ ជាមួយ NBC News កាលពីថ្ងៃចន្ទ, អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាញនៃទីភ្នាក់ងារIAEA ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរាល់។

Advertisement

លោក JD Vanc លោកបានសង្កត់ធ្ងន់ថា ផ្នែកស្នូលមួយនៃកិច្ចព្រមព្រៀង គឺថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ព្រមទាំង សហរដ្ឋអាមេរិក នឹងជួយអ៊ីរ៉ង់ បំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែ។

អនុប្រធានាធិបតីអាមេរិក បញ្ជាក់ថា «នេះគឺត្រូវបានសរសេរយ៉ាងច្បាស់ នៅក្នុងអនុស្សរណៈនៃការយោគយល់»។

បើតាម Tass, មន្ត្រីមកពីសហរដ្ឋអាមេរិក, អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលនៃកិច្ចចរចាបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ សំដៅបញ្ចប់អរិភាពនៅមជ្ឈិមបូព៌ា។

យោងតាមអ៊ីរ៉ង់, អំឡុងពេលបទឈប់បាញ់ រយៈពេល ៦០ថ្ងៃ ភាគីនានានឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុង Tehran ក្នុងចំណោមរឿងផ្សេងៗទៀត។ ការបិទផ្លូវទ័ពជើងទឹករបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ ត្រូវដកចេញនៅថ្ងៃទី១៥ ខែមិថុនា ហើយនឹងមានការបញ្ឈប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ នៃប្រតិបត្តិការយោធាលើគ្រប់មុខ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

អាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា