វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានសរសើរ និងថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានជួយអាមេរិកឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ។

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានសរសើរ និងថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានជួយអាមេរិកឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ។
លោក Trump ទទួលស្គាល់ថា មេដឹកនាំទាំងពីរបានជួយអាមេរិក ក្នុងការចុះកិច្ចព្រមព្រៀងដំបូងជាមួយអ៊ីរ៉ង់ និងបានជួយកំណត់លក្ខខណ្ឌដោយមិនបញ្ជូននាវាដឹកប្រេង និងឧស្ម័ន ឬនាវាពាណិជ្ជកម្មផ្សេងទៀតឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីសម្របសម្រួលការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិក ដែលមានគោលបំណងដាក់សម្ពាធលើអ៊ីរ៉ង់ ។
លោក ត្រាំ បញ្ជាក់ថា លោក Xi ពុំបានបញ្ជូននាវាដឹកប្រេង រួមជាមួយនាវាចម្បាំង ដើម្បីព្យាយាមបំបែកការបិទផ្លូវនោះទេ ។
បើតាម Business Times, ចិន និងរុស្ស៊ី គឺជាដៃគូយុទ្ធសាស្ត្រ និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីរ៉ង់ ក្នុងការជួយទីក្រុងតេហេរ៉ង់ប្រឆាំងនឹងឥទ្ធិពល ព្រមទាំងសម្ពាធទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ។
ចំពោះអ៊ីរ៉ង់, រុស្ស៊ី គឺជាដៃគូដ៏ស៊ីជម្រៅលើវិស័យយោធា ការដោះដូរអាវុធ និងបច្ចេកវិទ្យាការពារជាតិ ខណៈចិនគឺជាអតិថិជនទិញប្រេងដ៏ធំបំផុត ដែលជួយទ្រទ្រង់ដល់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅក្នុងទឹកដីនៃទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលឆាបឆេះកាលពីចុងខែកុម្ភៈ ៕
ប្រភព ៖ Business Times ប្រែសម្រួល ៖ ឈឹម ទីណា
