បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ រិះគន់យុទ្ធសាស្រ្ត អ៊ីស្រាអែល នៅលីបង់ ដែលកំពុងសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់

លោក ត្រាំ រិះគន់យុទ្ធសាស្រ្ត អ៊ីស្រាអែល នៅលីបង់ ដែលកំពុងសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ បាននិយាយរិះគន់មិនសំចៃមាត់ដ៏កម្របំផុតមួយ ចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល ដែលកំពុងការប្រើប្រាស់នៅក្នុងប្រទេសលីបង់ ដើម្បីបោសសម្អាតក្រុមសកម្មប្រយុទ្ធហេសបូឡា ។

Advertisement

ថ្លែងនៅខាងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង លោក ត្រាំ បានស្តីបន្ទោសអ៊ីស្រាអែលចំៗថា វាជារឿងមិនចាំបាច់ទាល់តែសោះ ដែលត្រូវទម្លាក់គ្រាប់បែកលើសំណង់អគារ និងផ្ទះល្វែង ដើម្បីតាមកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ។

លោក ត្រាំ ដែលថ្មីៗនេះ បានសម្តែងការមិនពេញចិត្តចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅរដ្ឋធានីបេរូត របស់លីបង់ បានអះអាងថា អ៊ីស្រាអែលបានប្រយុទ្ធប្រឆាំងនឹងពួកហេសបូឡា ដែលជាកងជីវពលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់យូរពេកហើយ ។

មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា មានមនុស្សច្រើនពេកហើយ ដែលត្រូវបានសម្លាប់ ។ អ្នកមិនចាំបាច់វាយកម្ទេចផ្ទះល្វែងរាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់នោះទេ ព្រោះមានមនុស្សច្រើននៅក្នុងផ្ទះល្វែងទាំងនោះ ហើយពួកគេមិនមែនសុទ្ធតែពួកហេសបូឡានោះទេ ។

បើតាម Straits Times, ក្រុមហេសបូឡាបានទាញដៃលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់ស្រោចមីស៊ីលចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្រោមថ្វីដៃរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំ និងការឈ្លានពានតាមដីគោក ដែលអាជ្ញាធរលីបង់និយាយថា បានសម្លាប់មនុស្សច្រើនជាង ៣,៨០០នាក់ហើយ ។

យ៉ាងណា អ៊ីស្រាអែលប្រកាសច្រានចោល ដោយនិយាយថា ខ្លួនមិនដែលកំណត់គោលដៅវាយប្រហារលើអ្នកមិនមែនជាយុទ្ធជនទេ និងបានចោទថា ក្រុមសកម្មប្រយុទ្ធ ដូចជាក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡា តែងតែប្រើប្រាស់ជនស៊ីវិលជាខែលការពារខ្លួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា