បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំអឺរ៉ុប ជំរុញ លោក ត្រាំ បង្កើតជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក

មេដឹកនាំអឺរ៉ុប ជំរុញ លោក ត្រាំ បង្កើតជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក

ប៉ារីស ៖ មេដឹកនាំអឺរ៉ុបបានឆក់ឱកាសអំឡុងកិច្ចប្រជុំកំពូល G7 ជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមបំបែកភាពជាប់គាំង ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអំពាវនាវឱ្យលោក ត្រាំ ធ្វើជាម្ចាស់ផ្ទះជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នៅលើទឹកដីសហរដ្ឋអាមេរិក ។

Advertisement

ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បានសន្យាថា រូបលោកនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីសម្របសម្រួលដំណើរការចាប់ផ្តើមការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនឡើងវិញ ។

ប៉ុន្តែលោក ត្រាំ ក៏ទទួលស្គាល់ផងដែរថា ការឈានដល់កិច្ចព្រមព្រៀងសន្តិភាព គឺជារឿងលំបាក និងមានភាពស្មុគស្មាញខ្លាំង ដោយសារតែមានការប្រឆាំងយ៉ាងអហង្ការពីសំណាក់មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ។

យ៉ាងណា មេដឹកនាំអាមេរិករូបនេះ នៅតែអះអាងច្បាស់ៗថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះអូសបន្លាយជាង ៤ឆ្នាំកន្លងមកនេះ ។

ជាមួយគ្នានេះ ដៃគូអឺរ៉ុបរបស់អ៊ុយក្រែនរំពឹងថា ការចូលរួមយ៉ាងសកម្មរបស់លោក ត្រាំ នៅក្នុងដំណើរការចរចា នឹងអាចបង្កើតឱកាស មុនពេលអាចឈានដល់ការចរចាដំណាក់កាលចុងក្រោយ រវាងទីក្រុងកៀវ និងមូស្គូ នៅដើមរដូវស្លឹកឈើជ្រុះនេះ ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលកងទ័ពរុស្ស៊ីបានបើកការវាយប្រហារ និងឈ្លានពានចូលទៅក្នុងទឹកដីអ៊ុយក្រែន ។

គិតត្រឹមឆ្នាំ ២០២៦ ជម្លោះដ៏ធំរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មួយនេះ បានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំហើយ ដោយវាបានបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ប្រព័ន្ធសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក ៕

ប្រភព ៖ The guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា