វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានទាត់ចោលចំពោះការស្នើសុំរបស់អ៊ីស្រាអែល ដែលចង់ពិនិត្យមើលអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់ឡើងវិញ មុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កាន់ប៊ិចចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស ។

ការបដិសេធនេះ ធ្វើឱ្យអ៊ីស្រាអែលអាម៉ាស់មុខជាខ្លាំង ពីព្រោះថា អ៊ីស្រាអែលនៅពុំទាន់ដឹងអ្វីទាល់តែសោះ ពាក់ព័ន្ធនឹងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, មន្រ្តីអ៊ីស្រាអែលបានស្នើសុំសិទ្ធិពីសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានច្រានចោលភ្លាមៗ ចំពោះការសុំមើលលក្ខខណ្ឌក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអាមេរិក-អ៊ីរ៉ង់ ដែលនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។
ប៉ុន្តែបើតាម Anadolu, អ៊ីស្រាអែលមិនបានធ្វើសំណើបែបនេះ ទៅកាន់អ្នកចរចាអាមេរិកនោះទេ ហើយថា នេះគឺជារឿងមិនត្រឹមត្រូវ ។
យ៉ាងណា លោកប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បានសន្យាថា លោកនឹងពិនិត្យមើលឯកសារនេះម្តងមួយៗឡើងវិញ ។
បើតាម CNN, កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចធំៗចំនួន ១៤ ។ ចំណុចទាំងនោះ រួមមានការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ ការបើកច្រកសមុទ្រហ័រមូសឡើងវិញ ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ការបញ្ចេញទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ និងផែនការកសាងប្រទេសអ៊ីរ៉ង់ឡើងវិញជាដើម ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា