បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងអន្តរជាតិបន្តធ្លាក់ថ្លៃ ជិតដល់កម្រិតមុនសង្គ្រាមអ៊ីរ៉ង់

ប្រេងអន្តរជាតិបន្តធ្លាក់ថ្លៃ ជិតដល់កម្រិតមុនសង្គ្រាមអ៊ីរ៉ង់

បរទេស ៖ តម្លៃប្រេងអន្តរជាតិ បានបន្តធ្លាក់ចុះ មកក្រោម ៨០ដុល្លារ ក្នុង១បារ៉ែល ពោលគឺបានធ្លាក់កាន់តែខិតជិតមកដល់កម្រិត នៅមុនពេលផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា ដោយពេលនោះ មានតម្លៃជាង ៧០ដុល្លារ ក្នុង១បារ៉ែល។

Advertisement

កាលពីថ្ងៃអង្គារ តម្លៃប្រេងឆៅអន្តរជាតិ Brent North Sea បានធ្លាក់ថ្លៃ ៥.១ ភាគរយបន្ថែមទៀត ពោលគឺ មានតម្លៃ ៧៨.៩៦ដុល្លារ ក្នុងមួយបារ៉ែល។ រីឯ ប្រេងអាមេរិក West Texas Intermediate បានធ្លាក់ចុះតម្លៃ ៥.៨ ភាគរយបន្ថែមទៀត ពោលគឺមកនៅត្រឹម ៧៦.០៥ដុល្លារ ក្នុងមួយបារ៉ែល។

បើតាម CNA, តម្លៃប្រេងធ្លាក់យ៉ាងគំហុកនេះ ដោយសារតែការមានសុទិដ្ឋិនិយម ចំពោះកិច្ចសន្យាបើកច្រកសមុទ្រ Hormuz ឡើងវិញ ពីសំណាក់អ៊ីរ៉ង់ ជាហេតុនាំឲ្យមានការបន្ធូរបន្ថយសម្ពាធជាអតិផរណា លើសេដ្ឋកិច្ចពិភពលោក។

ជាងនេះទៀត ទីក្រុងវ៉ាស៊ីនតោន អាចបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់អ៊ីរ៉ង់ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ការបន្ទន់ឥរិយាបថដ៏កម្របែបនេះ អនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ លក់ចេញភ្លាមៗ នូវផលិតផលប្រេងឆៅ និង ប្រភេទចម្រាញ់រួច របស់ខ្លួន។

តម្លៃប្រេងអន្តរជាតិ បានបន្តធ្លាក់ថ្លៃ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀង ឈានទៅបញ្ចប់ជម្លោះ ដែលត្រៀមចុះហត្ថលេខា នៅថ្ងៃសុក្រ សប្តាហ៍នេះ ជាពិសេស ផ្សារភ្ជាប់ជាមួយនឹងការបើកឡើងវិញ នូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និង ឧស្ម័នធម្មជាតិរាវ LNG ២០% របស់ពិភពលោក មុនពេលមានសង្គ្រាម។

គួររម្លឹកថា ប្រេងឆៅ Brent ធ្លាប់ជួញដូរ ក្នុងតម្លៃប្រហែល ៧០ដុល្លារ ក្នុងមួយបារ៉ែល មុនពេលជម្លោះបានចាប់ផ្តើមឡើង។ ប៉ុន្តែ អំឡុងពេលសង្គ្រាមអ៊ីរ៉ង់ តម្លៃធ្លាប់បានហក់ឡើងដល់ចំណុចកំពូល ពោល គឺ ប្រហែល ១២០ដុល្លារ នៅក្នុងមួយបារ៉ែល៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា