ប៉ារីស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃអង្គារ បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់គំរូអនុស្សរណៈនៃការយោគយល់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ យកមកចរចា ជាមួយកូរ៉េខាងជើង ។

ប៉ារីស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃអង្គារ បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់គំរូអនុស្សរណៈនៃការយោគយល់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ យកមកចរចា ជាមួយកូរ៉េខាងជើង ។
កូរ៉េខាងត្បូងមើលឃើញថា MOU នេះ ពិតជាទទួលបានជោគជ័យ លើការបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
បើតាម CNA, សំណើនេះ ត្រូវបានធ្វើឡើង ស្របពេលដែល លោក Lee Jae Myung ជួបជាមួយលោក Donald Trump នៅឯកិច្ចប្រជុំកំពូល នៃ បណ្តាប្រទេស G7 ក្នុងប្រទេសបារាំង ។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Kang Yu-jung និយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Lee Jae Myung បានស្នើឲ្យលោក Trump ដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ដោយសន្តិវិធី និងជោគជ៧យ ដូចដែលលោក Trump បានធ្វើជាមួយនឹងសង្រ្គាមអ៊ីរ៉ង់ ។
ឆ្លើយតបនឹងរឿងនេះ លោក Trump អះអាងវិញថា លោកនឹងសន្យាដោះស្រាយបញ្ហា ឧបទ្វីបកូរ៉េឲ្យបានសម្រេច ។
លោក Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបមុខគ្នាដោយផ្ទាល់ ចរចាចំនួនបីដង ក្នុងកំឡុងអាណត្តិទីមួយ របស់លោក Trump ដោយផ្តោតលើការរុះរើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្ម ពីលោកខាងលិច ដែលដឹកនាំអាមេរិក ។
ការណ៍នេះ នាំឲ្យមានការវិភាគថា សហរដ្ឋអាមេរិក ក៏ចង់ឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរដូចដែលទីក្រុងវ៉ាស៊ីនចែងក្នុង MOU ជាមួយទីក្រុងតេហេរ៉ង់ផងដែរ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
