តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា ខ្លួននឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស បន្ទាប់ពី ៦០ ថ្ងៃ នៃការចុះអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។

តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា ខ្លួននឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស បន្ទាប់ពី ៦០ ថ្ងៃ នៃការចុះអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។
ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ និង ជាប្រធានសភា លោក Mohammad Bagher Ghalibaf កាលពីថ្ងៃពុធ បាននិយាយ ម្តងហើយម្តងទៀតថា ទីក្រុងតេហេរ៉ង់នឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ ថ្ងៃដោយមិនគិតថ្លៃ ដែលបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រដ្ឋ, លោក Mohammad Bagher បាននិយាយថា «ច្រកសមុទ្រ Hormuz នឹងមិនវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមទេ» ដោយលោកបន្ថែមថា «អ៊ីរ៉ង់មានសិទ្ធិ ក្នុងអធិបតេយ្យភាពលើច្រកសមុទ្រ Hormuz ហើយជាការពិតណាស់ យើងនឹងទទួលបានថ្លៃសេវា» ។
បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េ នៅប្រទេសស្វីស នាថ្ងៃសុក្រ ស្អែកនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

