បេរូត ៖ ក្រុមប្រដាប់អាវុធហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានប្រកាសអបអរសាទរ អ៊ីរ៉ង់ ចំពោះអ្វីដែលខ្លួនអះអាងថា «ជាជ័យជម្នះដ៏អស្ចារ្យ» បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយអាមេរិក។

បេរូត ៖ ក្រុមប្រដាប់អាវុធហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានប្រកាសអបអរសាទរ អ៊ីរ៉ង់ ចំពោះអ្វីដែលខ្លួនអះអាងថា «ជាជ័យជម្នះដ៏អស្ចារ្យ» បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយអាមេរិក។
លោក Naim Qassem ប្រធានក្រុម Hezbollah បានអះអាង កាលពីថ្ងៃពុធថា អនុស្សរណៈនៃការយោគយល់គ្នា រវាងទីក្រុង Tehran និង ទីក្រុង Washington ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ គឺជាជ័យជម្នះដ៏ធំធេង។
បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េរួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រ ស្អែកនេះ។ កិច្ចព្រមព្រៀងនេះ ក៏ភ្ជាប់ជាមួយនឹងបទឈប់បាញ់ រវាងក្រុម Hezbollah និង អ៊ីស្រាអែល នៅប្រទេសលីបង់ផងដែរ។
ជុំវិញបញ្ហាលីបង់វិញ, លោក Naim Qassem ប្រធានក្រុម Hezbollah បាននិយាយដែរថា ការចរចារបស់លីបង់ ជាមួយអ៊ីស្រាអែល គួរតែត្រូវបានកំណត់ត្រឹម “សន្តិសុខទៅវិញទៅមក” ហើយថា តម្រូវការសំខាន់របស់ប្រទេសនេះ គួរតែស្ដារអធិបតេយ្យភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានឈ្លានពាន នៅភាគខាងត្បូង៕
ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

