បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន បាញ់ដ្រូនឈុតធំលើទីក្រុងមូស្គូ សងសឹកការវាយប្រហាររបស់ រុស្ស៊ី

អ៊ុយក្រែន បាញ់ដ្រូនឈុតធំលើទីក្រុងមូស្គូ សងសឹកការវាយប្រហាររបស់ រុស្ស៊ី

មូស្គូ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងពីការវាយប្រហារ ដោយយន្តហោះដ្រូនឈុតធំមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ ទៅលើទីក្រុងមូស្គូ ។

Advertisement

ក្រុមមន្ត្រីទីក្រុងកៀវ អះអាងថា ការវាយប្រហារនេះបង្កឲ្យមានអគ្គីភ័យនៅក្នុង និងជុំវិញរដ្ឋធានីមូស្គូ និងបង្ខំឱ្យមានការជម្លៀសខ្លួនអ្នកដំណើរ នៅឯអាកាសយាន Sheremetyevo របស់ប្រទេសរុស្ស៊ីផងដែរ ។

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin ប្រកាសទទួលស្គាល់ថា ពិតជាមានការជម្លៀសខ្លួនអ្នកដំណើរ នៅព្រលាន្តយន្តហោះដ៏មមាញឹកបំផុតមួយនេះប្រាកដមែន ហើយអាជ្ញាធរក៏កំពុងរឹតបន្តឹងជើងហោះហើរផងដែរ ស្របពេលមានសេចក្តីរាយការណ៍ អំពីការឆាបឆេះបំផ្លាញអគារ នៅទីនោះ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចេញមកបញ្ជាក់ថា ការវាយប្រហារឈុតធំនេះក៏មានបាញ់លើរោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូផងដែរ ។

លោកថា នេះគឺជាការសងសឹក និងការឆ្លើយតប ដោយសមហេតុផលពេញលេញ ចំពោះការវាយប្រហាររបស់រុស្ស៊ី មកលើទីក្រុង និងសហគមន៍ របស់អ៊ុយក្រែន ។

យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១៨០គ្រឿង នៅពេលហោះចូលទៅជិតទីក្រុងមូស្គូ និងថែមទាំងបានស្ទាក់ចាប់ដ្រូនជាង ៥០០ គ្រឿង នៅក្នុងមួយយប់ៗផងដែរ ។

ក្នុងរយៈពេល ប៉ុន្មានខែ ថ្មីៗនេះ ទីក្រុងកៀវបានបង្កើនការវាយប្រហារដោយយន្តហោះដ្រូនទៅលើប្រទេសរុស្ស៊ី ដោយបានវាយលុករោងចក្រចម្រាញ់ប្រេង ដែលជាប្រភពផ្តល់មូលនិធិ ដល់សង្រ្គាម របស់ទីក្រុងម៉ូស្គូ ខណៈដែលកិច្ចពិភាក្សាការទូតស្តីពីការបញ្ចប់ជម្លោះ អូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ នៅតែជាប់គាំង ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា