បរទេស ៖ របាយការណ៍ថ្មីរបស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា បច្ចុប្បន្នវារីវប្បកម្មបានផ្គត់ផ្គង់ត្រីភាគច្រើនសម្រាប់ការបរិភោគរបស់មនុស្ស។

បរទេស ៖ របាយការណ៍ថ្មីរបស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា បច្ចុប្បន្នវារីវប្បកម្មបានផ្គត់ផ្គង់ត្រីភាគច្រើនសម្រាប់ការបរិភោគរបស់មនុស្ស។
ទោះជាយ៉ាងណា ការកើនឡើងនៃសីតុណ្ហភាព និងការនេសាទហួសកម្រិតកំពុងបង្កការគំរាមកំហែងដល់អនាគតនៃវិស័យនេះ។ ផលិតកម្មជលផល និងវារីវប្បកម្មសកលបានឈានដល់ ១៨៨,២ លានតោនក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ នេះបញ្ជាក់ថា អាហារសមុទ្រនៅតែជាប្រភពសំខាន់នៃអាហារូបត្ថម្ភ និងចំណូលសម្រាប់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក។
ការសិក្សាបានបង្ហាញថា អាហារពីទឹកផ្តល់ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា-៣ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលពិបាករកបានពីប្រភពអាហារផ្សេងៗ ជាពិសេសសម្រាប់ប្រជាជនងាយរងគ្រោះនៅប្រទេសដែលមានចំណូលទាប ហើយប្រជាជនក្នុងម្នាក់បរិភោគត្រីជាមធ្យមកើនឡើងដល់ ២០,៧ គីឡូក្រាមក្នុងមួយឆ្នាំ ដែលជាកម្រឹតខ្ពស់មិនធ្លាប់មាន៕
ប្រភព ៖ UN NEWS
