បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល និងក្រុមហេសបូឡា ព្រមព្រៀងលើបទឈប់បាញ់ថ្មី

អ៊ីស្រាអែល និងក្រុមហេសបូឡា ព្រមព្រៀងលើបទឈប់បាញ់ថ្មី

ហ្សឺណែវ ៖ អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានឯកភាពឱ្យមានបទឈប់បាញ់ថ្មីមួយ ដែលនឹងចាប់ផ្តើមអនុវត្តពីម៉ោង ៤ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី១៩ ខែមិថុនានេះតទៅ បន្ទាប់ពីភាគីទាំងពីរបានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់នៅលីបង់ ។

Advertisement

បើតាមមន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បទឈប់បាញ់ថ្មីនេះ កើតចេញពីការសម្របសម្រួល ពីសំណាក់អ្នកចរចារបស់សហរដ្ឋអាមេរិក និងកាតា ព្រមទាំងមានជំនួយពីអ៊ីរ៉ង់ ។

យ៉ាងណា បទឈប់បាញ់ថ្មីនេះ នៅតែមានភាពផុយស្រួយខ្លាំង ដោយសារមានការទាមទារសងសឹកពីមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ហើយក្រុមហេសបូឡាក៏បានព្រមានទុកពេលឱ្យអ៊ីស្រាអែល ២ ខែ ដើម្បីដកទ័ពចេញពីលីបង់ទាំងស្រុងផងដែរ ។

យោងតាម Straits Times, ការកើនឡើងជម្លោះប្រដាប់អាវុធនៅលីបង់ បានបង្កភាពតានតឹងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមនានានៅតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា